ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

ព័ត៌មានជាតិ
ចាប់ពីថ្ងៃទី៤-៦ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទវត្តរាជបូណ៌ មូលមតិគ្នាប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងពុទ្ធមណ្ឌលវិបស្សនាអន្តរជាតិនៃកម្ពុជា ស្ថិតនៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ
ចាប់ពីថ្ងៃទី៤-៦ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទវត្តរាជបូណ៌ មូលមតិគ្នាប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងពុទ្ធមណ្ឌលវិបស្សនាអន្តរជាតិនៃកម្ពុជា ស្ថិតនៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ក្រោមការផ្ដួចផ្ដើមគ្រប់គ្រងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ។
ពិធីនេះដែរក៏មានការចូលរួមពីសំណាក់ លោកជំទាវ ទាង អេង ទៀ សីហា និង លោកជំទាវ កុយ សាលីណា ខេង សាមេធ រួមនឹង លោក លី សារី អភិបាលរងខេត្តសៀមរាប ដោយមានការនិមន្តចូលរួមពីព្រះសង្ឃ និងប្រជាពលរដ្ឋបរិស័ទជាច្រើនអង្គនាក់ផងដែរ៕


ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន លើកទឹកចិត្តដល់យុវវ័យ រៀបចំខ្លួនឱ្យក្លាយជា «ពលរដ្ឋឌីជីថលល្អ» និងជា«ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» ម្នាក់ដ៏សកម្ម
ឯកឧត្តម កៅ អ៊ីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានជំរុញលើកទឹកចិត្តដល់យុវវ័យទាំងអស់ ត្រូវរៀបចំខ្លួនឱ្យក្លាយជា «ពលរដ្ឋឌីជីថលល្អ» និងជា«ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» ម្នាក់ដ៏សកម្ម ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយ ដែលមិនត្រឹមតែបំពុលសង្គមជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបំផ្លាញទំនុកចិត្ត យល់ច្រឡំ និងបង្កើតភាពវឹកវរនៅក្នុងគ្រួសារ និងសហគមន៍របស់យើងទៀតផង។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ចាត់ទុកព្រឹត្តិការណ៍សម្ដែងក្បាច់រាំជប៉ុនបែប Anime និង Street Dance គឺជាស្ពានមិត្តភាពវប្បធម៌ដ៏សំខាន់រវាងកម្ពុជា-ជប៉ុន
នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ព្រឹត្តិការណ៍សម្ដែងក្បាច់រាំជប៉ុនបែប Anime និង Street Dance ដ៏រស់រវើក ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប ដោយការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប សហការជាមួយមូលនិធិជប៉ុន (The Japan Foundation) ដោយព្រឹត្តិការណ៍នេះត្រូវបានអាជ្ញាធរខេត្តសៀមរាប ចាត់ទុកថាជាស្ពានមិត្តភាពវប្បធម៌ដ៏សំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។


ព័ត៌មានជាតិ
លោកជំទាវ ទាង អេង ទៀសីហា នាំយកថវិកាជាង ៤០០លានរៀល ឧបត្ថម្ភដល់សាខាកាកបាទក្រហមខេត្តសៀមរាប
នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកជំទាវ ទាង អេង ទៀសីហា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងប្រតិភូអមដំណើរ បាននាំយកថវិកាចំនួន ១៥២ ២០០ ០០០រៀល និង ៧១ ២៣៧.៥០ ដុល្លារអាមេរិក ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបក្នុងឱកាសអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។


ព័ត៌មានជាតិ
សប្បុរសជនប្រទេសកូរ៉េខាងត្បូង ផ្ដល់អាគារសាលប្រជុំមួយខ្នង ដល់សាលាបឋមសិក្សាល្វា ខេត្តសៀមរាប ដើម្បីរឹតចំណងមិត្ដភាពប្រទេសទាំងពីរ
នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមសាស្ដ្រាចារ្យ និងនិស្សិតស្ម័គ្រចិត្ដនៃសាកលវិទ្យាល័យកេម្យុង មកពីប្រទេសកូរ៉េខាងត្បូង បានផ្ដល់អាគារសាលប្រជុំមួយខ្នង និងផ្ដល់សម្ភារសិក្សាមួយចំនួនដល់សាលាបឋមសិក្សាល្វា ក្នុងឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដើម្បីរឹតចំណងមិត្ដភាពនិស្សិត និងសិស្សនៃប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ឱ្យកាន់តែរឹងមាំថែមទៀត។


ព័ត៌មានជាតិ
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រាសាទបាគង បើកកិច្ចប្រជុំបូកសរុបការងារឆមាសទី១ ដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១
នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រាសាទបាគង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ ព្រមទាំងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង។


ព័ត៌មានជាតិ
ឯកឧត្តម ប៊ុន ថាឫទ្ធិ អ្នកតំណាងរាស្ត្រសៀមរាបអញ្ជើញសំណេះសំណាលនិងផ្តល់ស្បៀងអាហារដល់ក្រុមគ្រួសារកងទ័ព៥០គ្រួសារនៅឃុំក្នុងស្វាយសស្រុកវ៉ារិន
នៅព្រឹកថ្ងៃទី៤ខែកក្កដា ឆ្នាំ២០២៦នេះឯកឧត្តម ប៊ុន ថាឫទ្ធិ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបរួមនឹងក្រុមការងារបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគរួមនឹងថវិកាជូនដល់ក្រុមគ្រួសារកងទ័ពចំនួន៥០គ្រួសារដែលរស់នៅក្នុងឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាបដែលមានសមាជិកគ្រួសារកំពុងបំពេញភារកិច្ចនៅជួរមុខ។


ព័ត៌មានជាតិ
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំរុញគ្រប់ភាគីពាក់ព័ន្ធអនុវត្តវិធានការគន្លឹះ ៨ចំណុច ដើម្បីអភិវឌ្ឍទេសចរណ៍ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្ដម ភ្នំគូលែន
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដាក់ចេញនូវគោលការណ៍ណែនាំយ៉ាងម៉ឺងម៉ាត់ដល់គ្រប់ភាគីពាក់ព័ន្ធ ឱ្យរួមគ្នាអនុវត្តវិធានការគន្លឹះចំនួន៨ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ឱ្យកាន់តែមានសក្ដានុពល និងប្រសិទ្ធភាពខ្ពស់។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប៖ ដើម្បីឈានទៅរកភាពជោគជ័យក្នុងជីវិត មិនអាស្រ័យតែលើការរៀនពូកែទេ ប៉ុន្តែអាស្រ័យលើការរក្សាលំនឹង និងភាពអត់ធ្មត់
ដើម្បីឈានទៅរកភាពជោគជ័យក្នុងជីវិត ភាពពូកែក្នុងការសិក្សាមិនមែនជាកត្តាតែមួយគត់ដែលធានានូវជោគជ័យនោះទេ ប៉ុន្តែវាអាស្រ័យលើការរក្សាលំនឹង ខិតខំរៀនសូត្រ និងការអភិវឌ្ឍសមត្ថភាពខ្លួនឯងជានិច្ច។ នេះបើតាមការលើកឡើងរបស់ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាជូនដល់សិស្សនៃសាលាអន្តរជាតិ យូ អេស អេ ខេត្តសៀមរាបនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ។


ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដាក់បទបញ្ជាឱ្យអភិបាលរងខេត្តសៀមរាបថ្មី ពង្រឹងកិច្ចសហការលើបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានដាក់ចេញនូវអនុសាសន៍ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អភិបាលរងខេត្តសៀមរាបថ្មី ដែលទើបប្រកាសចូលកាន់មុខតំណែង ត្រូវពង្រឹងកិច្ចសហការ ផ្ដោតសំខាន់លើការធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីពង្រឹងទំនុកចិត្ត និងទាក់ទាញភ្ញៀវទេសចរ។


ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដាក់ចេញអនុសាសន៍គន្លឹះ និងវិធានការម៉ឺងម៉ាត់ ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍ និងកិច្ចអភិរក្សនៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន”
ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើ សេចក្តីព្រាងវិធានការគន្លឹះសម្រាប់ជំរុញការអភិវឌ្ឍទេសចរណ៍ និងការចុះទស្សនកិច្ច ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម “ភ្នំគូលែន” នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំ និងជំរុញដល់តំណាងសហគមន៍ទាំង៥ និងភាគីពាក់ព័ន្ធ បង្កើនការដាំដុះដំណាំផ្សេងៗ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់តម្រូវការផ្ទាល់ខ្លួន និងបម្រើដល់វិស័យទេសចរណ៍ ក្នុងន័យកាត់បន្ថយការចំណាយលើការទិញកសិផលនាំចូលពីខាងក្រៅ។


ព័ត៌មានជាតិ
លោក ទីវ តារារិទ្ធិ ប្រមូលថវិកាបានប្រមាណ ២៦ម៉ឺនដុល្លារ ពីយុទ្ធនាការ “ជិះកង់ជុំវិញពិភពលោក ដើម្បីកុមារអង្គរ”
នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បេសកកម្មដ៏អស្ចារ្យ “ជិះកង់ជុំវិញពិភពលោក ដើម្បីកុមារអង្គរ” របស់លោក ទីវ តារារិទ្ធិ បានប្រកាសបញ្ចប់ដោយជោគជ័យ បន្ទាប់ពីចំណាយពេល ២ឆ្នាំ ធ្វើដំណើរឆ្លងកាត់ ៤០ប្រទេស ក្នុងចម្ងាយផ្លូវសរុបប្រមាណ ៦ម៉ឺនគីឡូម៉ែត្រ ប្រមូលថវិកាបានប្រមាណ ២៦០ ០០០ដុល្លារអាមេរិក ពីសប្បុរសជននានា ត្រូវបានប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ និងមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលកុមារ។


ព័ត៌មានជាតិ
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះពិនិត្យវឌ្ឍនភាពកម្មវិធីស្ដារជីវភាព នៅក្រុងរុនតាឯកតេជោសែន និងឃុំពាក់ស្នែង ខេត្តសៀមរាប
នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ គណៈប្រតិភូអន្តរក្រសួងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម (អ.ក.គ.) បានចុះពិនិត្យ និងវាយតម្លៃការអនុវត្ត «កម្មវិធីស្ដារជីវភាពឡើងវិញ សម្រាប់ការផ្លាស់ប្តូរលំនៅឋានរបស់ប្រជាជនទៅក្រុងរុនតាឯកតេជោសែន និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង» ដើម្បីពង្រឹងប្រសិទ្ធភាពនៃកិច្ចគាំពារសង្គមជូនប្រជាពលរដ្ឋ។

