
មន្ទីរដែនដីខេត្តសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ក្នុងភូមិចំនួន៩ នៃឃុំត្រពាំងធំ ក្នុងស្រុកប្រាសាទបាគង
នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប និងមន្ទីររៀបចំដែនដីខេត្ត បានបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លីចំនួន ៧ ៥៨៦ក្បាលដី ជូនដល់ប្រជាពលរដ្ឋ ក្នុងភូមិចំនួន៩ នៃឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ពិនិត្យ ផ្ទៀងផ្ទាត់ និងស្នើសុំកែតម្រូវ ឬជំទាស់ ករណីមានកំហុសឆ្គង ដែលការបិទផ្សាយមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី២៨ ខែសីហា នៅបរិវេណវត្តសុវណ្ណបុប្ផារាម ហៅវត្តខ្សាច់។








