
វីដេអូ៖ សិស្សមកពីគ្រួសារក្រីក្រ និងរងហានិភ័យ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ថ្លែងអំណរគុណរាជរដ្ឋាភិបាល ចំពោះអាហារូបករណ៍ និងប្រាក់ឧបត្ថម្ភ ដែលជាមូលដ្ឋានគ្រឹះកសាងអនាគត
ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប













ប្រជាពលរដ្ឋរងគ្រោះ និងខូចខាតដំណាំស្រូវដោយសារជំនន់ទឹកភ្លៀងសរុបចំនួន ២ ៤០៣គ្រួសារ នៅក្នុងស្រុកអង្គរជុំ និងស្រុកស្រីស្នំ ខេត្តសៀមរាប បានទទួលអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងគ្រាប់ពូជស្រូវពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីជួយស្តារជីវភាព និងការដាំដុះឡើងវិញ ដែលពិធីប្រគល់ធ្វើឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ឃ្នួច អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមានការចូលរួមពីសំណាក់ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប។


*វាគ្មិន៖ លោក យីន ដាវ័ន្ត ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦


- ព័ត៌មានក្នុងខេត្ត ព័ត៌មានក្នុងប្រទេស ព័ត៌មានអន្តរជាតិ Live: Daily news of Siem Reap National TV - National news and international news ថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦


នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយអាជីវករ សេវាករ អំពីការផ្ដល់សេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយខេត្ត ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងស្វែងយល់អំពីបញ្ហាផ្សេងៗ ពាក់ព័ន្ធនឹងការស្នើសុំសេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយ តាមវិស័យ និងប្រភេទអាជីវកម្មរបស់ខ្លួន ពិធីនេះប្រព្រឹត្តិទៅក្រោមវត្តមាន លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។
