
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ជំរុញឱ្យមន្ត្រីពាក់ព័ន្ធបន្តបង្ក្រាបបទល្មើសជលផល ដើម្បីការពារពូជត្រី និងលៀស ក្នុងបឹងទន្លេសាប
មន្ត្រីជាន់ខ្ពស់នៃក្រសួងអកសិកម្ម បានធ្វើការជំរុញ និងណែនាំដល់ក្រុមការងារ និងមន្ត្រីជំនាញជលផលទូទាំងខេត្តសៀមរាប ត្រូវបន្តធ្វើការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានជលផល និងការនេសាទខុសច្បាប់ផ្សេងៗ ប្រៀបដូចភ្លៀងរលឹមដើម្បីអភិរក្សនូវធនធានជលផល ជាពិសេស ពូជត្រី និងលៀស ឱ្យបានច្រើនក្នុងបឹងទន្លេសាប ដើម្បីជាផ្នែកមួយក្នុងការចិញ្ចឹមពលរដ្ឋដែលប្រកបរបរនេសាទដោយស្របច្បាប់។










