
មន្ទីរអធិការកិច្ចខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រើប្រាស់ App NoDrug រាយការណ៍បទល្មើសគ្រឿងញៀនក្នុងមូលដ្ឋាន
ថ្លែងបិទពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន នៅស្រុកក្រឡាញ់ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក លឹម ភក្ដី ប្រធានមន្ទីរអធិការកិច្ចខេត្តសៀមរាប បានលើកឡើងថាប្រសិនបើបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សបានសង្កេតឃើញ ឬសង្ស័យថាកូនចៅ អ្នកស្គាល់គ្នា ឬមិត្តភក្កិ មានការប្រព្រឹត្ត ពាក់ព័ន្ធ ប្រើប្រាស់ រក្សាទុក ឬជួញដូរគ្រឿងញៀន សូមប្រញាប់ធ្វើការរាយការណ៍ជាបន្ទាន់តាមរយៈកម្មវិធីទូរស័ព្ទដៃ "App NoDrug" កម្មវិធីនេះអាចឱ្យបងប្អូនប្រើប្រាស់ផ្ញើព័ត៌មាន រូបភាព ឬទីតាំងសង្ស័យទៅកាន់សមត្ថកិច្ចជំនាញបានភ្លាមៗ ដើម្បីឱ្យសមត្ថកិច្ចមានវិធានការចុះអន្តរាគមន៍ អប់រំ និងកែប្រែពួកគេឡើងវិញ។











