
អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់អាជីវករ និងសេវាករទាំងអស់ ឱ្យស្នើសុំ និងបន្តសុពលភាពលិខិតអនុញ្ញាតអាជីវកម្មតាមច្បាប់កំណត់
ក្នុងពិធីផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយអាជីវករ សេវាករ អំពីការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានធ្វើការអំពាវនាវដល់បងប្អូនអាជីវករ និងសេវាករទាំងអស់ក្នុងខេត្ត សូមចូលរួមគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ និងបទដ្ឋានបច្ចេកទេសពាក់ព័ន្ធនឹងអាជីវកម្មរបស់ខ្លួន ដោយត្រូវប្រញាប់ប្រញាល់ស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្មថ្មី ឬបន្តសុពលភាពឱ្យបានត្រឹមត្រូវទៅតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់។









