
កសិករក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ចាប់យកការដាំដំណាំបន្លែចម្រុះជាមុខរបរ ដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារក្រៅពីការធ្វើស្រែ
លោក ហម ហុង អ្នកកសិកររស់នៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បានចាប់យកមុខរបរដាំដំណាំបន្លែចម្រុះ ដូចជា៖ត្រប់ សណ្ដែក ម្ទេស ប៉េងប៉ោះជាដើម ក្រៅពីការធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ ខណៈឆ្នាំនេះដំណាំសណ្ដែកកួរ ចំណាយពេលប្រមាណ ៥ ទៅ ៦សប្ដាហ៍ អាចប្រមូលផលបាន ដោយដំណាំនេះត្រូវបានរំពឹងថា នឹងទទួលបានទិន្នផលច្រើន រីឯតម្លៃក៏សមរម្យផងដែរ។








