
មន្ទីរព័ត៌មានខេត្តសៀមរាប ជំរុញអ្នកសារព័ត៌មានត្រូវគោរពក្រមសីលធម៌ ចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយពីសមិទ្ធផលខេត្ត
ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនអ្នកសារព័ត៌មានក្នុងខេត្ត ដើម្បីជំរុញ និងផ្សព្វផ្សាយពីគោលការណ៍ និងច្បាប់នានាពាក់ព័ន្ធនឹងវិស័យព័ត៌មាន ក្នុងន័យធ្វើការយ៉ាងណាពង្រឹងវិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ និងល្អប្រសើរ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោក បុង ឆវ័ន ប្រធានការិយាល័យព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តសៀមរាប បានណែនាំ និងជំរុញដល់អ្នកសារព័ត៌មានអនុវត្តការងារដោយគោរពក្រមសីលធម៌ ចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយពីសមិទ្ធផលក្នុងខេត្តឱ្យបានកាន់តែទូលំទូលាយ។








