
ថ្នាក់ដឹកនាំ គ្រូគង្វាលនៃគ្រិស្ដសាសនាក្នុងខេត្តសៀមរាប ទទួលបានការបណ្តុះបណ្តាលស្តីពីការបង្ការទប់ស្កាត់ការជួញដូរផ្លូវភេទ និងការរំលោភបំពានផ្លូវភេទលើស្រ្តី និងកុមារ
ថ្នាក់ដឹកនាំ អ្នកដឹកនាំ គ្រូគង្វាល គ្រូជំនួយ គ្រូកុមារ នៃគ្រិស្ដសាសនាក្នុងក្រុងសៀមរាប ស្រុកស្វាយលើ ស្រុកពួក និងស្រុកសូទ្រនិគម ៥៥រូប បានទទួលការបណ្ដុះបណ្ដាលស្តីពីការបង្ការទប់ស្កាត់ការជួញដូរផ្លូវភេទ និងការរំលោភបំពានផ្លូវភេទលើស្រ្តី និងកុមារ ដែលរៀបចំឡើងដោយ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ដែលហៅកាត់ គ.ខ.ប.ជ សហការជាមួយអង្គការមេត្រីអន្តរជាតិ ចាប់ពីថ្ងៃទី១២ ដល់ទី១៣ ខែសីហា ឆ្នាំ២០២៦នេះ។








