
ស្រុកសូទ្រនិគម កំពុងបង្កើនសក្ដានុពលរបស់ខ្លួនយ៉ាងសម្បូរបែប ដើម្បីទាក់ទាញទេសចរ នារដូវកាលបៃតង
ថ្លែងក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិ និងទូរទស្សជាតិខេត្ដសៀមរាប កាលពីពេលថ្មីៗនេះ លោក សរ៍ ប៊ុនចំរុង អនុប្រធានសហគមន៍ទេសចរណ៍កំពង់ឃ្លាំងបានឱ្យដឹងថាស្រុកសូនិគមមានសក្ដានុពលទេសចរណ៍យ៉ាងសម្បូរបែបសម្រាប់ រដូវកាលបៃតង ជាពិសេស សហគមន៍ទេសចរណ៍កំពង់ឃ្លាំង ដោយសារសម្រស់បែបធម្មជាតិស្រស់បំព្រង អមដោយព្រៃកោងកាង និងវាលស្រែខៀវស្រងាត់ដែលស័ក្តិសមបំផុតសម្រាប់ការសម្រាកលំហែកាយ នារដូវកាលបៃតងនេះ ។








