ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

កសិកម្ម
មុខរបរដាំដំណាំត្រកួនរបស់ប្រជាពលរដ្ឋនៅភូមិអូរ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
មុខរបរដាំដំណាំត្រកួនរបស់ប្រជាពលរដ្ឋនៅភូមិអូរ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានក្លាយជាមុខរបរប្រចាំថ្ងៃដ៏សំខាន់ ខណៈប្រជាកសិករប្រមាណជាង៨០% នៅក្នុងភូមិបានប្រកបរបរនេះ ដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ និងដោះស្រាយការចំណាយប្រចាំថ្ងៃ


កសិកម្ម
ជីសរីរាង្គនៃ សហគមន៍សម្ព័ន្ធកសិករខ្មែរអង្គរ ខេត្តសៀមរាប កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីកសិករទូទាំង ២៥ ខេត្ត-ក្រុង
បច្ចុប្បន្ន សហគមន៍អាចផ្គត់ផ្គង់ និងចែកចាយជីបានពី ១០ ទៅ ២០ តោនក្នុងមួយថ្ងៃ ដោយសារតែគុណភាព និងសុវត្ថិភាពខ្ពស់។


កសិកម្ម
ការដាំដំណាំពោត របស់ កសិករនៅឃុំពួក ស្រុកពួក ខេត្តសៀមរាប
ការដាំដំណាំពោតជុំវិញផ្ទះ ជាជម្រើសដ៏ល្អសម្រាប់កសិករដាំដំណាំលក្ខណៈគ្រួសារ ព្រោះវាងាយដាំដុះ មិនរើសដី និងហុចផលលឿន។ ជាក់ស្តែង កសិករនៅឃុំពួក ស្រុកពួក ខេត្តសៀមរាប បានប្រកបរបរដាំពោតនេះ ជាអចិន្ត្រៃយ៍ ដោយអាចរកចំណូលបានយ៉ាងទៀងទាត់ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។


កសិកម្ម
មុខរបរចិញ្ចឹមទា នៅតែមានទីផ្សារ ទោះតម្លៃធ្លាក់ចុះបន្ដិច ខណៈទទួលបានប្រាក់ចំណេញ ៦លានរៀលក្នុងមួយខែ
មុខរបរចិញ្ចឹមទា កំពុងក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់កសិករនៅក្នុងឃុំខ្ចាស់ ស្រុកសូទ្រនិគម ដែលទទួលបានប្រាក់ចំណេញ ៦លានរៀលក្នុងមួយខែ និង មានទីផ្សារល្អ អាចផ្គង់ផ្គង់គ្រប់គ្រាន់ដល់អតិថិជន បើទោះបីជាក្នុងរយៈពេលប្រមាណ៦ខែនេះ តម្លៃមានការធ្លាក់ចុះបន្ដិច ។ ដោយក្នុង១ថ្ងៃ អាចប្រមូលពងទា បានចំនួន ២ ៤០០គ្រាប់ ខណៈ ពងទាក្នុង១គ្រាប់ អាចលក់បាន ចន្លោះពី ៣៥០រៀល ទៅ៤០០រៀល ។


កសិកម្ម
ប្រភពចំណូលដ៏សំខាន់របស់ពលរដ្ឋជាង ៨០% ក្នុងភូមិអូរ ស្រុកប្រាសាទបាគង
មុខរបរដាំត្រកួនរបស់ប្រជាកសិករនៅក្នុងភូមិអូរ ឃុំកណ្ដែក ស្រុកប្រាសាទបាគង កំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការក្លាយជាប្រភពចំណូលបង្គោល សម្រាប់ទ្រទ្រង់និងផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ ជាក់ស្តែង របរដាំបន្លែធម្មជាតិមួយនេះបាននិងកំពុងគ្របដណ្តប់ទូទាំងសហគមន៍ ដោយមានប្រជាពលរដ្ឋរហូតដល់ទៅជាង ៨០% នៅក្នុងភូមិ បានចាប់យកការដាំដុះជាលក្ខណៈគ្រួសារ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ និងបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែមានស្ថិរភាព។ រូបភាពដោយ ៖មន្ទីរព័ត៌មានខេត្តសៀមរាប


កសិកម្ម
កសិករនៅឃុំពួក ស្រុកពួក ខេត្តសៀមរាបប្រកបរបរដាំពោតជាអចិន្ត្រៃយ៍ ដែលអាចរកចំណូលបានយ៉ាងទៀងទាត់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។
សម្រាប់កសិករដែលមានដីតូចៗនៅជុំវិញផ្ទះ ក៏អាចងាកមកដាំដំណាំពោតនេះ ព្រោះវាជាដំណាំដែលងាយស្រួលដាំ មិនសូវចំណាយដើមទុនច្រើន ហើយប្រើពេលត្រឹមតែ ៦៥ថ្ងៃ (២ខែ ៥ថ្ងៃ) ប៉ុណ្ណោះ គឺអាចប្រមូលផលបានហើយ។


កសិកម្ម
កសិករនៅឃុំពួក ស្រុកពួក ខេត្តសៀមរាបប្រកបរបរដាំពោតជាអចិន្ត្រៃយ៍ ដែលអាចរកចំណូលបានយ៉ាងទៀងទាត់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ
សម្រាប់កសិករដែលមានដីតូចៗនៅជុំវិញផ្ទះ ក៏អាចងាកមកដាំដំណាំពោតនេះ ព្រោះវាជាដំណាំដែលងាយស្រួលដាំ មិនសូវចំណាយដើមទុនច្រើន ហើយប្រើពេលត្រឹមតែ ៦៥ថ្ងៃ (២ខែ ៥ថ្ងៃ) ប៉ុណ្ណោះ គឺអាចប្រមូលផលបានហើយ។


កសិកម្ម
លោក រស់ និមល៖ កសិដ្ឋានត្រីប្រារុនតាឯកតេជោសែន មានសមត្ថភាពផ្គត់ផ្គង់ត្រីទៅទីផ្សារបានរហូតដល់ ៤៥០ តោនក្នុងមួយឆ្នាំ
លោក រុំ និមល ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីប្រារុនតាឯកតេជោសែន បានឱ្យដឹងថា កសិដ្ឋានរបស់លោកមានសមត្ថភាពផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារបានចន្លោះពី ៣៧០ តោន ទៅ ៤៥០ តោនក្នុងមួយឆ្នាំ និងអាចរកចំណូលក្នុងមួយឆ្នាំជាង៣០ម៉ឺនដុល្លាក្នុងមួយឆ្នាំ។ បច្ចុប្បន្ន កសិដ្ឋានរបស់លោក ភាគច្រើនត្រូវបានផ្គត់ផ្គង់ទៅកាន់ទីផ្សារនានាក្នុងខេត្តសៀមរាប ដើម្បីឆ្លើយតបតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងអាជីវករក្នុងតំបន់

