
លោក រស់ និមល៖ កសិដ្ឋានត្រីប្រារុនតាឯកតេជោសែន មានសមត្ថភាពផ្គត់ផ្គង់ត្រីទៅទីផ្សារបានរហូតដល់ ៤៥០ តោនក្នុងមួយឆ្នាំ
លោក រុំ និមល ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីប្រារុនតាឯកតេជោសែន បានឱ្យដឹងថា កសិដ្ឋានរបស់លោកមានសមត្ថភាពផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារបានចន្លោះពី ៣៧០ តោន ទៅ ៤៥០ តោនក្នុងមួយឆ្នាំ និងអាចរកចំណូលក្នុងមួយឆ្នាំជាង៣០ម៉ឺនដុល្លាក្នុងមួយឆ្នាំ។ បច្ចុប្បន្ន កសិដ្ឋានរបស់លោក ភាគច្រើនត្រូវបានផ្គត់ផ្គង់ទៅកាន់ទីផ្សារនានាក្នុងខេត្តសៀមរាប ដើម្បីឆ្លើយតបតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងអាជីវករក្នុងតំបន់











