ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

បទយកការណ៍
វីដេអូបទយកការណ៍ខ្លី៖ ការអភិវឌ្ឍប្រព័ន្ធលូរំដោះទឹក និងប្រែមុខមាត់ថ្មីនៃសង្កាត់បឹងកក់ទី២
បទយកការណ៍ខ្លី៖ ការអភិវឌ្ឍប្រព័ន្ធលូរំដោះទឹក និងប្រែមុខមាត់ថ្មីនៃសង្កាត់បឹងកក់ទី២
ផលិតដោយ៖ មន្ទីរព័ត៌មានរាជធានីភ្នំពេញ


បទយកការណ៍
វីដេអូបទយកការណ៍៖ ឋានសួគ៌អេកូទេសចរណ៍ លាក់ខ្លួននៅស្ទឹងត្រែង
បទយកការណ៍៖ ឋានសួគ៌អេកូទេសចរណ៍
លាក់ខ្លួននៅស្ទឹងត្រែង


បទយកការណ៍
វីដេអូបទយកការណ៍៖ ពិព័រណ៍ស្នាដៃសិស្សានុសិស្ស ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២៦-២០២៧ នៅវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ ។
បទយកការណ៍៖ ពិព័រណ៍ស្នាដៃសិស្សានុសិស្ស ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២៦-២០២៧
នៅវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ ។
ផលិតដោយ៖ មន្ទីរព័ត៌មាន ខេត្តរតនគិរី


បទយកការណ៍
វីដេអូបទយកការណ៍៖ ប្រជាពលរដ្ឋនៅក្នុងឃុំកន្ទ្រាំង សម្ដែងសេចក្ដីសោមនស្សរីករាយ និងអបអរសាទរចំពោះសមិទ្ធផលផ្លូវបេតុងថ្មី
ក្នុងឆ្នាំ២០២៦នេះ ឃុំកន្ទ្រាំងបានសម្រេចសមិទ្ធផលថ្មីមួយទៀត ដើម្បីទុកជាចំណងដៃដ៏ប្រពៃជូនដល់ប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់បានយូរអង្វែង។ ផ្លូវបេតុងថ្មីនេះមានប្រវែង ៧៦៨ម៉ែត្រ ទទឹង ៥ម៉ែត្រ និងមានកម្រាស់ ០,១៥ម៉ែត្រ (១តឹកកន្លះ) ដែលបានចំណាយថវិកាប្រមាណ ៣៣៩.១២៤.០០០រៀល ក្រោមគម្រោងមូលនិធិឃុំ-សង្កាត់ ឆ្នាំ២០២៦។ ផ្លូវ ខ្សែនេះត្រូវបានដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់តាំងពីខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។ សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍ទាំងស្រុង៖


បទយកការណ៍
វីដេអូបទយកការណ៍៖ មន្ទីរពេទ្យបង្អែកក្រឡាញ់ កំពុងផ្ដល់សេវាថែទាំសុខភាពប្រកបដោយគុណភាពជូនប្រជាពលរដ្ឋ
មន្ទីរពេទ្យបង្អែកក្រឡាញ់ ស្ថិតក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប បាននិងកំពុងបំពេញបេសកកម្មយ៉ាងសកម្មក្នុងការផ្តល់សេវាសុខាភិបាល ដោយគ្របដណ្តប់លើមូលដ្ឋានស្រុកចំនួនពីរ គឺស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ដែលមានប្រជាពលរដ្ឋសរុបប្រមាណ ១២០ ៨៨៨នាក់ មកទទួលសេវានៅមន្ទីរពេទ្យនេះ។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋ មន្ទីរពេទ្យបានរៀបចំ និងពង្រីកសេវាកម្មរបស់ខ្លួនយ៉ាងសម្បូរបែប រួមមាន៖សេវាពិនិត្យ និងព្យាបាលទូទៅ៖ ផ្នែកជំងឺក្រៅ ជំងឺកុមារ ជំងឺទូទៅសម្រាប់មនុស្សពេញវ័យ ព្រមទាំងសេវាវះកាត់ និងផ្នែកសម្ភពរោគស្ត្រី។ សេវាឯកទេស និងជំងឺរ៉ាំរ៉ៃ៖ ពិគ្រោះនិងព្យាបាលជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺផ្លូវចិត្ត ជំងឺភ្នែក និងកម្មវិធីព្យាបាលជំងឺរបេង។ សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍ទាំងស្រុងដូចតទៅ៖


បទយកការណ៍
វីដេអូបទយកការណ៍៖ ប្រជាពលរដ្ឋសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះសេវាសុខាភិបាលនៅមណ្ឌលសុខភាព ស្រែណូយ
មណ្ឌលសុខភាព ស្រែណូយ ស្ថិតនៅក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ មណ្ឌលសុខភាពនេះ បាននឹងកំពុងអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ឥតឈប់ឈរ ដើម្បីលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
តាមរយៈកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវ កាលពីពេលថ្មីៗនេះ មណ្ឌលសុខភាព ស្រែណូយ ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ ៤ ជា «អង្គភាពផ្តល់សេវាសាធារណៈគំរូ» ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៥។


បទយកការណ៍
វីដេអូបទយកការណ៍៖ ប្រជាពលរដ្ឋសម្ដែងក្តីរំភើបចំពោះសមិទ្ធផលផ្លូវបេតុងថ្មីមួយខ្សែនៅក្នុងឃុំខ្នាត ស្រុកពួក
នៅក្នុងឆ្នាំ២០២៦នេះ រដ្ឋបាលឃុំខ្នាត សាងសង់ផ្លូវបេតុងអាមេមួយខ្សែប្រវែង៦៤០ម៉ែត្រ ទទឹង៤.៥ម៉ែត្រ និងមានកម្រាស់១.៥តឹក។ ផ្លូវនេះត្រូវបានស្ថាបនាឡើងក្រោមកញ្ចប់ថវិកាមូលនិធិឃុំ-សង្កាត់ ដែលរាជរដ្ឋាភិបាលបានវិភាជដល់ថ្នាក់ក្រោមជាតិដើម្បីអភិវវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើន។
ក្រោមការដឹកនាំ និងការចង្អុលបង្ហាញ របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ឆ្នាំ២០២៦នេះ តាមបណ្តាឃុំសង្កាត់នានានៅទូទាំងខេត្តសៀមរាប បានចាប់ផ្តើមកសាងផ្លូវបេតុង ជំនួសឱ្យការសាងសង់ផ្លូវដីស និងដីក្រហមវិញ។


បទយកការណ៍
វីដេអូបទយកការណ៍៖ ផ្លូវបេតុថ្មីត្រូវបានដាក់ឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋក្នុងសង្កាត់ស្លក្រាម
ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ នៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប សម្តែងក្តីត្រេចអរ រំភើបរីករាយ ក្រោយទទួលបានអំណោយផ្លូវបេតុងមួយខ្សែ ពីឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណអភិបាលខេត្តសៀមរាប។
ផ្លូវបេតុងថ្មីមួយខ្សែនេះមានប្រវែង១៧០ម៉ែត្រ ទទឹង៦ម៉ែត្រ និងមានលូមុខកាត់ចំនួន១ម៉ែត្រ។ ផ្លូវនេះត្រូវបានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ និងបានបញ្ចប់រួចរាល់នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ។


បទយកការណ៍
វីដេអូបទយកការណ៍៖ ពិធីបុណ្យភ្ជុំបិណ្ឌ មិនត្រឹមតែជាពិធីបុណ្យប្រពៃណីរបស់ជាតិខ្មែរនោះទេ តែក៏ជាការបង្ហាញនូវសាមគ្គីភាព និងកតញ្ញូតាធម៌ចំពោះបុព្វបុរសផងដែរ
ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប


បទយកការណ៍
វីដេអូបទយកការណ៍៖ វគ្គបណ្ដុះបណ្ដាល “ សវនកម្មសមិទ្ធកម្ម ” នឹងក្លាយជាផ្នែកមួយជួយពង្រឹងមុខងារសវកម្មផ្ទៃក្នុងឱ្យកាន់តែប្រសើរឡើង
រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាកម្មវិធីកែទម្រង់ស្នូលមួយនៃកម្មវិធីកែទម្រង់សំខាន់ៗ ដើម្បីពង្រឹងអភិបាលកិច្ច និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន និង សមធម៌ ដូចមានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណ និង ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ។ កម្មវិធីកែទម្រង់នេះ មានចក្ខុវិស័យប្រកបដោយមហិច្ឆិតា និងប្រាកដនិយម ពោលគឺកសាងប្រព័ន្ធគ្របគ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ដែលជាប្រព័ន្ធផ្ដោតលើធាតុចេញ ឬ លទ្ធផល និង វិមជ្ឈការ។
កម្មវិធីកែទម្រង់នេះ ត្រូវបានបែងចែកជា៤ដំណាក់កាលរួមមាន៖ ដំណាក់កាលទី១ ចាប់ពីឆ្នាំ២០០៤ ដល់ ២០០៨ ដោយផ្តោតលើការកសាងភាពជឿទុកចិត្តនៃថវិកា, ដំណាក់កាលទី២ ចាប់ពីឆ្នាំ២០០៩ ដល់ ២០១៥ ដោយផ្ដោតលើការកសាងគណនេយ្យភាពហិរញ្ញវត្ថុ, ដំណាក់កាលទី៣ ចាប់ពីឆ្នាំ២០១៦ ដល់ ២០២២ ដោយផ្តោតលើការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និង ដំណាក់កាលទី៤ ចាប់ពីឆ្នាំ២០២៣ ដល់ ២០២៧ ដោយផ្តោតលើការកសាងគណនេយ្យភាពសមិទ្ធកម្ម ដែលមានន័យថា ជាការទទួលខុសត្រូវលើលទ្ធផលចុងក្រោយ។ សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍ទាំងស្រុង៖


បទយកការណ៍
វីដេអូបទយកការណ៍៖ ពលរដ្ឋនៅសង្កាត់ស្លក្រាម សាទរនិងថ្លែងអំណរគុណ ឯកឧត្តម ប្រាក់ សោភ័ណ ចំពោះសមិទ្ធផលផ្លូវបេតុងថ្មី
ពលរដ្ឋនៅក្នុងសង្កាត់ស្លក្រាម បានសម្តែងក្តីត្រេចអរជាពន់ពេក ចំពោះសមិទ្ធផលផ្លូវបេតុងមួយខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។ ផ្លូវមួយខ្សែនេះមានប្រវែង២៥០ម៉ែត្រ ទទឹង៥ម៉ែត្រ នឹងមានលូដែលមានមុខកាត់៨តឹក ផ្លូវមួយខ្សែនេះកាន់តែបានផ្តល់ភាពងាយស្រួលដល់ការធ្វើដណើរ និងការរស់នៅរបស់ពលរដ្ឋក្នុងសង្កាត់បានមួយកម្រិតទៀត។
ផ្លូវបេតុងមួយខ្សែនេះត្រូវបានកសាងឡើងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ និងស្ថាបនារួចរាល់នៅក្នុងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ។
សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍ទាំងស្រុង៖


បទយកការណ៍
វីដេអូបទយកការណ៍៖ ប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ បង្ហាញអារម្មណ៍កក់ក្ដៅក្នុងការមកទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក
រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ កំណត់ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ជាអាទិភាពមួយ ក្នុង ចំណោមអាទិភាពគន្លឹះប្រាំ នៃការអភិវឌ្ឍមូលធនមនុស្ស និង ការពង្រីកសេវាសុខាភិបាល ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ជាកម្មវិធីគោលនយោបាយអាទិភាពទីមួយ ដែលផ្តោតលើការពង្រីក ការគ្របដណ្តប់នៃប្រព័ន្ធគាំពារសុខភាពសង្គម និងការលើកកម្ពស់គុណភាពសេវាសុខាភិបាល តាមរយៈការ ពង្រឹងសមត្ថភាពផ្តល់សេវាថែទាំសុខភាពនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក។ សូមអញ្ជើញទស្សនាវីដេអូទាំងស្រុង៖


បទយកការណ៍
វីដេអូបទយកការណ៍៖ ការចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក
ការចូលរួមគាំទ្រផលិតផលក្នុងស្រុក គឺជាកាតព្វកិច្ច និងជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ កាត់បន្ថយការនាំចូល និងបង្កើតការងារជូនប្រជាពលរដ្ឋ។ការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសឲ្យផលិតផលនាំចូលពីប្រទេសជិតខាង គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាព។ សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍ទាំងស្រុង៖

