វីដេអូបទយកការណ៍៖ ប្រជាពលរដ្ឋនៅក្នុងឃុំកន្ទ្រាំង សម្ដែងសេចក្ដីសោមនស្សរីករាយ និងអបអរសាទរចំពោះសមិទ្ធផលផ្លូវបេតុងថ្មី

វីដេអូបទយកការណ៍៖ ប្រជាពលរដ្ឋនៅក្នុងឃុំកន្ទ្រាំង សម្ដែងសេចក្ដីសោមនស្សរីករាយ និងអបអរសាទរចំពោះសមិទ្ធផលផ្លូវបេតុងថ្មី

ក្នុងឆ្នាំ២០២៦នេះ ឃុំកន្ទ្រាំងបានសម្រេចសមិទ្ធផលថ្មីមួយទៀត ដើម្បីទុកជាចំណងដៃដ៏ប្រពៃជូនដល់ប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់បានយូរអង្វែង។ ផ្លូវបេតុងថ្មីនេះមានប្រវែង ៧៦៨ម៉ែត្រ ទទឹង ៥ម៉ែត្រ និងមានកម្រាស់ ០,១៥ម៉ែត្រ (១តឹកកន្លះ) ដែលបានចំណាយថវិកាប្រមាណ ៣៣៩.១២៤.០០០រៀល ក្រោមគម្រោងមូលនិធិឃុំ-សង្កាត់ ឆ្នាំ២០២៦។ ផ្លូវ ខ្សែនេះត្រូវបានដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់តាំងពីខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។ សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍ទាំងស្រុង៖

មន្ទីរព័ត៌មានខេត្តសៀមរាបបទយកការណ៍

ព័ត៌មានពាក់ព័ន្ធ

វីដេអូបទយកការណ៍៖ មន្ទីរពេទ្យបង្អែកក្រឡាញ់ កំពុងផ្ដល់សេវាថែទាំសុខភាពប្រកបដោយគុណភាពជូនប្រជាពលរដ្ឋ
បទយកការណ៍
វីដេអូបទយកការណ៍៖ មន្ទីរពេទ្យបង្អែកក្រឡាញ់ កំពុងផ្ដល់សេវាថែទាំសុខភាពប្រកបដោយគុណភាពជូនប្រជាពលរដ្ឋ
មន្ទីរពេទ្យបង្អែកក្រឡាញ់ ស្ថិតក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប បាននិងកំពុងបំពេញបេសកកម្មយ៉ាងសកម្មក្នុងការផ្តល់សេវាសុខាភិបាល ដោយគ្របដណ្តប់លើមូលដ្ឋានស្រុកចំនួនពីរ គឺស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ដែលមានប្រជាពលរដ្ឋសរុបប្រមាណ ១២០ ៨៨៨នាក់ មកទទួលសេវានៅមន្ទីរពេទ្យនេះ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋ មន្ទីរពេទ្យបានរៀបចំ និងពង្រីកសេវាកម្មរបស់ខ្លួនយ៉ាងសម្បូរបែប រួមមាន៖សេវាពិនិត្យ និងព្យាបាលទូទៅ៖ ផ្នែកជំងឺក្រៅ ជំងឺកុមារ ជំងឺទូទៅសម្រាប់មនុស្សពេញវ័យ ព្រមទាំងសេវាវះកាត់ និងផ្នែកសម្ភពរោគស្ត្រី។ សេវាឯកទេស និងជំងឺរ៉ាំរ៉ៃ៖ ពិគ្រោះនិងព្យាបាលជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺផ្លូវចិត្ត ជំងឺភ្នែក និងកម្មវិធីព្យាបាលជំងឺរបេង។ សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍ទាំងស្រុងដូចតទៅ៖
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូបទយកការណ៍៖ ប្រជាពលរដ្ឋសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះសេវាសុខាភិបាលនៅមណ្ឌលសុខភាព ស្រែណូយ
បទយកការណ៍
វីដេអូបទយកការណ៍៖ ប្រជាពលរដ្ឋសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះសេវាសុខាភិបាលនៅមណ្ឌលសុខភាព ស្រែណូយ
មណ្ឌលសុខភាព ស្រែណូយ ស្ថិតនៅក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ មណ្ឌលសុខភាពនេះ បាននឹងកំពុងអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ឥតឈប់ឈរ ដើម្បីលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ តាមរយៈកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវ កាលពីពេលថ្មីៗនេះ មណ្ឌលសុខភាព ស្រែណូយ ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ ៤ ជា «អង្គភាពផ្តល់សេវាសាធារណៈគំរូ» ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៥។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូបទយកការណ៍៖ ប្រជាពលរដ្ឋសម្ដែងក្តីរំភើបចំពោះសមិទ្ធផលផ្លូវបេតុងថ្មីមួយខ្សែនៅក្នុងឃុំខ្នាត ស្រុកពួក
បទយកការណ៍
វីដេអូបទយកការណ៍៖ ប្រជាពលរដ្ឋសម្ដែងក្តីរំភើបចំពោះសមិទ្ធផលផ្លូវបេតុងថ្មីមួយខ្សែនៅក្នុងឃុំខ្នាត ស្រុកពួក
នៅក្នុង​ឆ្នាំ២០២៦នេះ រដ្ឋបាល​ឃុំ​ខ្នាត ​សាងសង់ផ្លូវបេតុងអាមេមួយខ្សែប្រវែង៦៤០ម៉ែត្រ ទទឹង៤.៥ម៉ែត្រ និង​មាន​កម្រាស់១.៥តឹក។ ផ្លូវ​នេះ​ត្រូវបាន​ស្ថាបនាឡើង​ក្រោម​កញ្ចប់ថវិកាមូលនិធិឃុំ-សង្កាត់ ដែល​រាជរដ្ឋាភិបាល​បាន​វិភាជដល់​ថ្នាក់​ក្រោម​ជាតិ​ដើម្បីអភិវវឌ្ឍមូលដ្ឋានឱ្យ​មានការរីកចម្រើន។ ក្រោ​មការ​ដឹកនាំ និង​ការ​ចង្អុលបង្ហាញ របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​ខេត្ត​សៀមរាប ឆ្នាំ២០២៦នេះ តាមបណ្តាឃុំ​សង្កាត់នានានៅទូទាំង​ខេត្តសៀមរាប បាន​ចាប់ផ្តើ​ម​កសាង​ផ្លូវ​បេតុង ជំនួសឱ្យ​ការ​សាងសង់ផ្លូវ​ដីស និង​ដីក្រហមវិញ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូបទយកការណ៍៖ ផ្លូវបេតុថ្មីត្រូវបានដាក់ឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋក្នុងសង្កាត់ស្លក្រាម
បទយកការណ៍
វីដេអូបទយកការណ៍៖ ផ្លូវបេតុថ្មីត្រូវបានដាក់ឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋក្នុងសង្កាត់ស្លក្រាម
ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ នៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប សម្តែងក្តីត្រេចអរ រំភើបរីករាយ ក្រោយទទួលបានអំណោយផ្លូវបេតុងមួយខ្សែ ពីឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណអភិបាលខេត្តសៀមរាប។ ផ្លូវបេតុងថ្មីមួយខ្សែនេះមានប្រវែង១៧០ម៉ែត្រ ទទឹង៦ម៉ែត្រ និងមានលូមុខកាត់ចំនួន១ម៉ែត្រ។ ផ្លូវនេះត្រូវបានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ និងបានបញ្ចប់រួចរាល់នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូបទយកការណ៍៖ ពិធីបុណ្យភ្ជុំបិណ្ឌ មិនត្រឹមតែជាពិធីបុណ្យប្រពៃណីរបស់ជាតិខ្មែរនោះទេ តែក៏ជាការបង្ហាញនូវសាមគ្គីភាព និងកតញ្ញូតាធម៌ចំពោះបុព្វបុរសផងដែរ
បទយកការណ៍
វីដេអូបទយកការណ៍៖ ពិធីបុណ្យភ្ជុំបិណ្ឌ មិនត្រឹមតែជាពិធីបុណ្យប្រពៃណីរបស់ជាតិខ្មែរនោះទេ តែក៏ជាការបង្ហាញនូវសាមគ្គីភាព និងកតញ្ញូតាធម៌ចំពោះបុព្វបុរសផងដែរ
ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូបទយកការណ៍៖ វគ្គបណ្ដុះបណ្ដាល “ សវនកម្មសមិទ្ធកម្ម ” នឹងក្លាយជាផ្នែកមួយជួយពង្រឹងមុខងារសវកម្មផ្ទៃក្នុងឱ្យកាន់តែប្រសើរឡើង​
បទយកការណ៍
វីដេអូបទយកការណ៍៖ វគ្គបណ្ដុះបណ្ដាល “ សវនកម្មសមិទ្ធកម្ម ” នឹងក្លាយជាផ្នែកមួយជួយពង្រឹងមុខងារសវកម្មផ្ទៃក្នុងឱ្យកាន់តែប្រសើរឡើង​
រាជរដ្ឋាភិបាលកម្ពុជា បាន​រៀបចំកម្មវិធីកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជា​កម្មវិធី​កែទម្រង់​ស្នូល​មួយ​នៃកម្មវិធី​កែទម្រង់សំខាន់ៗ ដើម្បី​ពង្រឹង​អភិបាលកិច្ច និងទ្រទ្រង់​ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយ​បរិយាប័ន្ន និង សមធម៌ ដូចមាន​កំណត់ក្នុងយុទ្ធសាស្រ្តចតុកោណ និង ផែនការ​យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ។ កម្មវិធីកែទម្រង់នេះ មាន​ចក្ខុវិស័យ​ប្រកប​ដោយ​មហិច្ឆិតា និង​ប្រាកដនិយម ពោល​គឺកសាង​ប្រព័ន្ធ​គ្របគ្រង​ហិរញ្ញវត្ថុ​សាធារណៈកម្ពុជា ឱ្យ​ស្រប​តាម​ឧត្តមានុវត្តន៍អន្តរជាតិ ដែល​ជា​​ប្រព័ន្ធ​ផ្ដោត​លើ​ធាតុ​ចេញ ឬ លទ្ធផល និង វិមជ្ឈការ។ កម្មវិធីកែទម្រង់នេះ ត្រូវបានបែងចែកជា៤ដំណាក់កាលរួមមាន៖ ដំណាក់កាលទី១ ចាប់ពីឆ្នាំ២០០៤ ដល់ ២០០៨ ដោយផ្តោតលើការកសាងភាពជឿទុកចិត្តនៃថវិកា, ដំណាក់កាលទី២ ចាប់ពីឆ្នាំ២០០៩ ដល់ ២០១៥ ដោយផ្ដោតលើការកសាងគណនេយ្យភាពហិរញ្ញវត្ថុ, ដំណាក់កាលទី៣ ចាប់ពីឆ្នាំ២០១៦ ដល់ ២០២២ ដោយផ្តោតលើការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និង ដំណាក់កាលទី៤ ចាប់ពីឆ្នាំ២០២៣ ដល់ ២០២៧ ដោយផ្តោតលើការកសាងគណនេយ្យភាពសមិទ្ធកម្ម ដែលមានន័យថា ជាការទទួលខុសត្រូវលើលទ្ធផលចុងក្រោយ។ សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍ទាំងស្រុង៖
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត

ព័ត៌មានថ្មីៗ

ឯកឧត្តម ស៊ាន សន់ និងមហាឧបាសិកា សឿ សៀម ដង្ហែអង្គកឋិនទាន និងព្រះត្រ័យបិដកប្រគេនព្រះសង្ឃនៅវត្តខ្នារក្រៅ ខេត្តសៀមរាប
ព័ត៌មានជាតិ

ឯកឧត្តម ស៊ាន សន់ និងមហាឧបាសិកា សឿ សៀម ដង្ហែអង្គកឋិនទាន និងព្រះត្រ័យបិដកប្រគេនព្រះសង្ឃនៅវត្តខ្នារក្រៅ ខេត្តសៀមរាប

ឯកឧត្តម ស៊ាន សន់ និងមហាឧបាសិកា សឿ សៀម ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទជិតឆ្ងាយ បានរួមគ្នារៀបចំពិធីដង្ហែអង្គកឋិនទាន និងព្រះត្រ័យបិដកទៅកាន់វត្តខ្នារក្រៅ ស្ថិតនៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ក្នុងគោលបំណងប្រគេនចីវរបរិក្ខារ និងទេយ្យទានជូនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ព្រមទាំងចូលរួមលើកស្ទួយ និងថែរក្សាប្រពៃណីព្រះពុទ្ធសាសនាខ្មែរ។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូ៖ប្រាសាទភ្នំបូក | សម្រស់ប្រាសាទបុរាណលើកំពូលភ្នំ ខេត្តសៀមរាប
មាតិកា

វីដេអូ៖ប្រាសាទភ្នំបូក | សម្រស់ប្រាសាទបុរាណលើកំពូលភ្នំ ខេត្តសៀមរាប

“ប្រាសាទភ្នំបូក”ជាទីកន្លែងដែលមានសក្ដានុពលទាក់ទាញភ្ញៀវទេសចរ ភ្នំបូកគឺជាភ្នំធម្មជាតិមានទេសភាពស្រស់បំព្រង ភ្ញៀវទេសចក៍អាចមើលឃើញថ្ងៃរះនិងថ្ងៃលិចយ៉ាងស្រស់ស្អាតថែមទៀតផង។ ប្រាសាទភ្នំបូកស្តិតនៅក្នុងសង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប កសាងឡើងនៅចុងសតវត្សរ៍ ទី៩ និងដើមសតវត្សរ៍ ទី១០នៃរជ្ជកាលព្រះបាទយសោវរ្ម័នទី១។ ប្រាសាទនេះសាងពីថ្មភក់ ថ្មបាយក្រៀមនិងឥដ្ឋ ដែលមានប្រាង្គបី នៅលើខឿនតែមួយបែរទៅទិសខាងកើត ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ទិដ្ឋភាពនៃតំបន់ ផាប់ស្ទីត (Pub Street) ក្រុងសៀមរាប នា យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នេះ ពោរពេញទៅដោយបរិយាកាសអ៊ូអរ ដោយសារត្រូវចំ រាត្រីបុណ្យ Halloween ផ្សារភ្ជាប់ជាមួយនឹងរដូវកាលទេសចរណ៍ (High Season)

ពិធីបុណ្យ Halloween ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ៣១ ខែតុលា ដោយមានការពេញនិយមយ៉ាងខ្លាំងតាមរយៈការរៀបចំកម្មវិធីកម្សាន្ត ការតុបតែងខ្លួនជាតួអង្គប្លែកៗ ឬខ្មោចព្រាយបិសាច និងការជួបជុំគ្នាយ៉ាងសប្បាយរីករាយ។ នៅប្រទេសកម្ពុជា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងយ៉ាងកកកុញនៅតាមបណ្តាខេត្តក្រុងនានា ទាំងសម្រាប់មនុស្សពេញវ័យ និងការកម្សាន្តបែបលក្ខណៈគ្រួសារ។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
កិច្ចប្រជុំពិភាក្សាការងារ ក្នុងការត្រៀមរៀបចំកម្មវិធីសំណេះសំណាល និងជូនដំណើរបងប្អូនប្រជាពល រដ្ឋ ដែលជាប់កាតព្វកិច្ចយោធានៅខេត្តសៀមរាប ចូលសាលាហ្វឹកហ្វឺន នាពេលខាងមុខ
សកម្មភាពថ្នាក់ដឹកនាំ

កិច្ចប្រជុំពិភាក្សាការងារ ក្នុងការត្រៀមរៀបចំកម្មវិធីសំណេះសំណាល និងជូនដំណើរបងប្អូនប្រជាពល រដ្ឋ ដែលជាប់កាតព្វកិច្ចយោធានៅខេត្តសៀមរាប ចូលសាលាហ្វឹកហ្វឺន នាពេលខាងមុខ

នៅថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ លោក សំកុល សុចិត្រា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការកាតព្វកិច្ចយោធាខេត្តសៀមរាប តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃណៈអភិបាលខេត្តសៀមរាប និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ិន ភាត់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ក្នុងការត្រៀមរៀបចំកម្មវិធីសំណេះសំណាល និងជូនដំណើរបងប្អូនប្រជាពល រដ្ឋ ដែលជាប់កាតព្វកិច្ចយោធានៅខេត្តសៀមរាប ចូលសាលាហ្វឹកហ្វឺន នាពេលខាងមុខ កិច្ចប្រជុំនេះរៀបចំឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប ។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត