
កិច្ចប្រជុំពិភាក្សាការងារ ក្នុងការត្រៀមរៀបចំកម្មវិធីសំណេះសំណាល និងជូនដំណើរបងប្អូនប្រជាពល រដ្ឋ ដែលជាប់កាតព្វកិច្ចយោធានៅខេត្តសៀមរាប ចូលសាលាហ្វឹកហ្វឺន នាពេលខាងមុខ
នៅថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ លោក សំកុល សុចិត្រា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការកាតព្វកិច្ចយោធាខេត្តសៀមរាប តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃណៈអភិបាលខេត្តសៀមរាប និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ិន ភាត់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ក្នុងការត្រៀមរៀបចំកម្មវិធីសំណេះសំណាល និងជូនដំណើរបងប្អូនប្រជាពល រដ្ឋ ដែលជាប់កាតព្វកិច្ចយោធានៅខេត្តសៀមរាប ចូលសាលាហ្វឹកហ្វឺន នាពេលខាងមុខ កិច្ចប្រជុំនេះរៀបចំឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប ។











