
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលាខេត្តសៀមរាបមានរៀបចំកិច្ចប្រជុំវេទិកាទីក្រុងឆ្លាតសៀមរាបលើកទី៥ នៃគម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាប។ក្រោមធិបតីភាព
លោក យុន លីនណេ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត លោក ប៉ូ ច័ន្ទមុនី អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងលោក លោក YUMITA Kazuo ប្រធានទីប្រឹក្សាគម្រោងទីក្រុងឆ្លាតក្រុងសៀមរាប ដោយមានការចូលរួម ពីលោក ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប ប្រធាន-អនុប្រធានមន្ទីរជំនាញជុំវិញខេត្ត អភិបាលរងក្រុងសៀមរាប ក្រុមការងារលេខាធិការដ្ឋានSmart City ប្រធានក្រុមហ៊ុន អង្គការដៃគូ គ្រឹះស្ថានសិក្សា ប្អូនៗនិស្សិត និងលោក លោកស្រី ទាំងអស់ ដែលមានវត្តមាននៅកិច្ច ប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។









