ព័ត៌មានក្នុងខេត្ត

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារអាមេរិក ដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីរួមចំណែកទ្រទ្រង់ដល់កិច្ចដំណើរការផ្ដល់សេវាព្យាបាល និងសង្គ្រោះជីវិតកុមារកម្ពុជា
សុខាភិបាល
កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារអាមេរិក ដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីរួមចំណែកទ្រទ្រង់ដល់កិច្ចដំណើរការផ្ដល់សេវាព្យាបាល និងសង្គ្រោះជីវិតកុមារកម្ពុជា
កាលពីនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ថវិកាលើកទី៩ ចំនួន ៥០ ០០០ដុល្លារអាមេរិក រួមជាមួយស្បៀងអាហារ សម្ភារប្រើប្រាស់មួយចំនួន ជូនដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដើម្បីចូលរួមចំណែកជាមួយមន្ទីរពេទ្យ ក្នុងការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពកុមារប្រកបដោយគុណភាពខ្ពស់ ក្ដីមេត្តាករុណា និងមិនគិតកម្រៃ ស្របពេលដែលក្នុងមួយថ្ងៃមានកុមារ និងទារកប្រមាណ ៤០០នាក់ បានមករកសេវានៅមន្ទីរពេទ្យមួយនេះ ស្មើនឹងជាង ១២ម៉ឺននាក់ ក្នុង១ឆ្នាំ ដែលចំណាយថវិកាប្រមាណ ៦លានដុល្លារអាម៉េរិក ក្នុង១ឆ្នាំៗ សម្រាប់ផ្គត់ផ្គង់លើចំណាយប្រតិបត្តិការទាំងមូល។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត