ព័ត៌មានក្នុងខេត្ត

‎ផ្ទាំងទស្សនីយភាព "ល្ខោនស្រមោលស្បែកធំ" និង ‎"គុនល្បុក្កតោ" នឹងត្រូវបានបង្ហាញខ្លួនរៀងរាល់ថ្ងៃចុងសប្តាហ៍ ដើម្បីរួមចំណែកទាក់ទាញអ្នកទេសចរ
ព័ត៌មានជាតិ
‎ផ្ទាំងទស្សនីយភាព "ល្ខោនស្រមោលស្បែកធំ" និង ‎"គុនល្បុក្កតោ" នឹងត្រូវបានបង្ហាញខ្លួនរៀងរាល់ថ្ងៃចុងសប្តាហ៍ ដើម្បីរួមចំណែកទាក់ទាញអ្នកទេសចរ
‎ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ក្រោមការគាំទ្រ និងសហការពីរដ្ឋបាលខេត្តសៀមរាប មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈអាជ្ញាធរជាតិអប្សរា និងមន្ទីរអង្គភាពពាក់ព័ន្ធ បានរៀបចំកម្មវិធីសិល្បៈវប្បធម៌បុរាណ ដែលជាមរតកសិល្បៈជាតិដ៏មានតម្លៃរបស់ ខ្មែរនិងជាបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (UNESCO)យកមកសម្ដែងជាសាធារណៈជូនទស្សនាកំសាន្តដោយសេរី ដូចជាល្ខោនស្រមោលស្បែកធំ (ឬល្ខោនស្បែក) សម្ដែងនៅតាមតំបន់ដងស្ទឹងសៀមរាប រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង៧ យប់ទៅ និងការសម្ដែង "គុនល្បុក្កតោ" នៅបរិវេណ លានជល់ដំរី រៀងរាល់ថ្ងៃសុក្រ នៅម៉ោង ៤៖៣០នាទី ល្ងាច។ ‎
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
‎ទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ០០០នាក់ ចូលរួមព្រឹត្តិការណ៍ជិះកង់នៅលើទឹកដីអង្គរ ដើម្បីអបអរសាទរព្រឹត្តការណ៍សមរាត្រី
ព័ត៌មានជាតិ
‎ទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ០០០នាក់ ចូលរួមព្រឹត្តិការណ៍ជិះកង់នៅលើទឹកដីអង្គរ ដើម្បីអបអរសាទរព្រឹត្តការណ៍សមរាត្រី
‎នៅព្រឹកព្រលឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍ជិះកង់ផ្សាភ្ជាប់នឹងទេសចរណ៍ ក្រោមប្រធានបទ កីឡាផ្សាភ្ជាប់នឹងទេសចរណ៍ ក្នុងបរិយាកាសសប្បាយរីករាយ នៃយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតង  ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ និងអបអរសាទរព្រឹត្តិការណ៍សមរាត្រី ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមប្រមាណ ១២០០នាក់។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
‎អាជ្ញាធរខេត្តសៀមរាប៖ ការដាំដើមឈើតាមដងផ្លូវមិនត្រឹមតែជួយបង្កើនសោភ័ណភាព និងភាពបៃតងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការចូលរួមថែរក្សាបរិស្ថាន
ព័ត៌មានជាតិ
‎អាជ្ញាធរខេត្តសៀមរាប៖ ការដាំដើមឈើតាមដងផ្លូវមិនត្រឹមតែជួយបង្កើនសោភ័ណភាព និងភាពបៃតងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការចូលរួមថែរក្សាបរិស្ថាន
‎ក្នុងកម្មវិធីដាំដើមឈើដែលក្រុមហ៊ុនភេសជ្ជៈកូកា-កូឡាកម្ពុជារួមជាមួយគម្រោងធី-ដើមឈើសម្រាប់ជីវិត នៃអង្គការជឿជាក់លើសិស្សជនបទកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប ចំនួន១៣៧ដើម នៅលើសងខាងដងផ្លូវលោកតាណើយ និងផ្លូវទៅសាលាបឋមសិក្សាវត្តរាជបូណ៍ ក្រុងសៀមរាបនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ លោក យុន លីនណេ អភិបាលរងខេត្ត បានថ្លែងថា ការចូលរួមដាំដើមឈើនៅតាមដងផ្លូវមិនត្រឹមតែជួយបង្កើនសោភ័ណភាព និងភាពបៃតងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការចូលរួមថែរក្សាបរិស្ថានបង្កើនគម្របបៃតង និងបង្កើតបរិយាកាសល្អសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
‎ព្រឹត្តិការណ៍ចំនួនបី នឹងធ្វើឡើងអមព្រឹត្តការណ៍សមរាត្រី នាខែកញ្ញានេះ ‎
ព័ត៌មានជាតិ
‎ព្រឹត្តិការណ៍ចំនួនបី នឹងធ្វើឡើងអមព្រឹត្តការណ៍សមរាត្រី នាខែកញ្ញានេះ ‎
‎ព្រឹត្តិការណ៍សមរាត្រី ( Autumnal Equinox ) ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៦ ដែលនឹងមកដល់ចុងសប្ដាហ៍នេះ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប កងរាជអាវុធហត្ថខេត្តសៀមរាប វិស័យឯកជន នឹងរៀបចំព្រឹត្តិការណ៍ចំនួន៣ រួមមានព្រឹត្តិការណ៍ ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរនារដូវកាលបៃតង ព្រឹត្តិការណ៍រត់ប្រណាំង EQUINOX ANGKOR RUN និងទស្សនាសមរាត្រី និងកម្មវិធី "ដំណើរទៅដើមកំណើតរាជធានីអង្គរ" ផ្សារភ្ជាប់ធម្មជាតិ បេតិកភណ្ឌ សហគមន៍ និងការចែករំលែកសប្បុរសធម៌។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ព្រឹត្តិការណ៍រត់ប្រណាំង EQUINOX ANGKOR RUN នឹងចាប់ផ្ដើមនាពេលឆាប់ៗនេះ
ព័ត៌មានជាតិ
ព្រឹត្តិការណ៍រត់ប្រណាំង EQUINOX ANGKOR RUN នឹងចាប់ផ្ដើមនាពេលឆាប់ៗនេះ
ព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្ត និងសប្បុរសធម៌ EQUINOX ANGKOR RUN នឹងចាប់ផ្ដើមនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។ ថវិកាដែលបានមកពីការចូលរួមបរិច្ចាគក្នុងព្រឹត្តិការណ៍នេះ នឹងត្រូវយកទៅប្រើប្រាស់ជាជំនួយ និងការគាំទ្រដល់ «អ្នកថែរក្សាអង្គរ» និង «អ្នកផលិតមាតិកានៅខេត្តសៀមរាប» ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា ការពារ និងផ្សព្វផ្សាយតម្លៃបេតិកភណ្ឌអង្គរ ព្រមទាំងសក្តានុពលទេសចរណ៍នៅក្នុងខេត្ត។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
របរចិញ្ចឹមកណ្ដូប ជាមុខរបរតូចដែលកំពុងមានប្រជាប្រិយក្រៅពីការងារស្នូលប្រចាំថ្ងៃ ជួយបានមួយចំណែកធំសម្រាប់ជីវភាពប្រចាំថ្ងៃ
ព័ត៌មានជាតិ
របរចិញ្ចឹមកណ្ដូប ជាមុខរបរតូចដែលកំពុងមានប្រជាប្រិយក្រៅពីការងារស្នូលប្រចាំថ្ងៃ ជួយបានមួយចំណែកធំសម្រាប់ជីវភាពប្រចាំថ្ងៃ
ការចិញ្ចឹមកណ្ដូប គឺជាមុខរបរខ្នាតតូចមួយដែលទាមទារការថែទាំទាប និងមិនសូវស្មុគស្មាញឡើយ ប៉ុន្តែទិន្នផលដែលទទួលបានអាចមានការប្រែប្រួលខ្លាំង ដោយអាស្រ័យលើបច្ចេកទេស និងការយកចិត្តទុកដាក់របស់អ្នកចិញ្ចឹម។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៃឃុំកណ្ដែក ពន្លឿនការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងការរៀបចំការចុះបញ្ជីដីធ្លី
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៃឃុំកណ្ដែក ពន្លឿនការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងការរៀបចំការចុះបញ្ជីដីធ្លី
ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំ ដើម្បីពង្រឹងប្រសិទ្ធភាពសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានគូសបញ្ជាក់ពីសមិទ្ធផលនានាដែលរដ្ឋបាលថ្នាក់ក្រោមជាតិសម្រេចបាន ជាពិសេសការដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋជាច្រើនករណី ដូចជាការជួសជុលផ្លូវថ្នល់ និងការផ្គត់ផ្គង់អគ្គិសនីជាដើម ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមមួយចំនួនទៀតនៅតែបន្តដោះស្រាយជាជំហានៗ ដោយបានណែនាំឱ្យធ្វើលិខិតស្នើសុំទៅកាន់ស្ថាប័នពាក់ព័ន្ធដើម្បីសម្របសម្រួល។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២៦-២០៣០ គឺជាផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់គោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោក
ព័ត៌មានជាតិ
ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២៦-២០៣០ គឺជាផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់គោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោក
«ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៦-២០៣០» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការហើយ ដោយត្រូវបានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ចាត់ទុកថាជា «ផែនទីបង្ហាញផ្លូវ» និងជាក្របខណ្ឌសកម្មភាពជាក់ស្ដែង ដើម្បីកៀរគរគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជំរុញវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឱ្យកាន់តែមានគុណភាព បង្កើនភាពទាក់ទាញ និងធានាបាននូវនិរន្តរភាព ដើម្បីផ្ដល់បទពិសោធន៍ដ៏ពិសេសពិសាលដល់ភ្ញៀវទេសចរ និងរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ ការអភិវឌ្ឍជំនាញគឺជាផ្លូវដ៏សំខាន់ សម្រាប់កសាងកម្លាំងពលកម្មទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព និងភាពប្រកួតប្រជែង
ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ ការអភិវឌ្ឍជំនាញគឺជាផ្លូវដ៏សំខាន់ សម្រាប់កសាងកម្លាំងពលកម្មទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព និងភាពប្រកួតប្រជែង
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានគូសបញ្ជាក់ថា ការអភិវឌ្ឍជំនាញគឺជាគ្រឹះដ៏មានសារៈសំខាន់បំផុតក្នុងការកសាងកម្លាំងពលកម្មទេសចរណ៍កម្ពុជាឱ្យមានស្ដង់ដារ និងភាពប្រកួតប្រជែងខ្ពស់ ជាពិសេសសូមឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាបង្កើត «វប្បធម៌នៃការរៀនសូត្រពេញមួយជីវិត» ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយចីរភាព។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ថ្នាក់ដឹកនាំខេត្ដសៀមរាប៖ ការដោះស្រាយបញ្ហាប្រឈម ក្ដីកង្វល់របស់ពលរដ្ឋ បានទាន់ពេលវេលា គឺជាការលើកកម្ពស់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្ដសៀមរាប៖ ការដោះស្រាយបញ្ហាប្រឈម ក្ដីកង្វល់របស់ពលរដ្ឋ បានទាន់ពេលវេលា គឺជាការលើកកម្ពស់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ
ការដោះស្រាយក្ដីកង្វល់ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋលើគ្រប់វិស័យ បានទាន់ពេលវេលា និងឆាប់រហ័ស គឺជាការលើកកម្ពស់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ និងកាន់តែខិតជិតប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលទាំងអស់នេះបានបង្ហាញពីការយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋពីសំណាក់យើងមន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរស្រុក។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចូលរួមអបអរសាទរ «ទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦» ក្រោមប្រធានបទ ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង
ព័ត៌មានជាតិ
មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចូលរួមអបអរសាទរ «ទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦» ក្រោមប្រធានបទ ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង
មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចូលរួមអបអរសាទរ ទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ ប្រធានបទ «ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង» និងក្រោមពាក្យស្លោក  “ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជីវិត” ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ព្រឹត្តិការណ៍រត់ប្រណាំង EQUINOX ANGKOR RUN បើកការចុះឈ្មោះដោយឥតគិតថ្លៃ និងទទួលបានអាវយឺតអនុស្សាវរីយ៍
ព័ត៌មានជាតិ
ព្រឹត្តិការណ៍រត់ប្រណាំង EQUINOX ANGKOR RUN បើកការចុះឈ្មោះដោយឥតគិតថ្លៃ និងទទួលបានអាវយឺតអនុស្សាវរីយ៍
ព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្ត និងសប្បុរសធម៌ EQUINOX ANGKOR RUN នឹងផ្ដល់ជូនអ្នកចូលរួមនូវបទពិសោធន៍ដ៏វិសេសវិសាល តាមរយៈការរត់គយគន់ទិដ្ឋភាពថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធនាពេលព្រឹកព្រលឹម និងការចូលរួមចំណែកក្នុងកិច្ចការមនុស្សធម៌ ដែលការរៀបចំនេះមានគោលដៅចម្បងក្នុងការជួយគាំទ្រដល់ជីវភាពរបស់អ្នកថែរក្សាប្រាសាទ និងលើកកម្ពស់សកម្មភាពទេសចរណ៍បែបកីឡា និងសប្បុរសធម៌ ទៅកាន់ឆាកអន្តរជាតិ និងពិភពលោក។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការចុះបញ្ជីកំណើត និងអត្រានុកូលដ្ឋាន ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិទ្ធិ និងកិច្ចការពារកុមារ
ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការចុះបញ្ជីកំណើត និងអត្រានុកូលដ្ឋាន ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិទ្ធិ និងកិច្ចការពារកុមារ
ការងារសេវាសង្គម និងការចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន (CRVS) ពិតជាមានទំនាក់ទំនងដោយផ្ទាល់ជាមួយជីវភាព និងសិទ្ធិរបស់ប្រជាពលរដ្ឋ ប៉ុន្តែការចុះបញ្ជីកំណើត និងឯកសារអត្រានុកូលដ្ឋាន មិនមែនគ្រាន់តែជាការងាររដ្ឋបាលទេ ប៉ុន្តែជាមូលដ្ឋានសម្រាប់ការទទួលស្គាល់អត្តសញ្ញាណ សិទ្ធិ ការអប់រំ ការការពារ និងការទទួលបានសេវាសាធារណៈរបស់ប្រជាពលរដ្ឋ ជាពិសេសកុមារ និងក្រុមងាយរងគ្រោះ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត