
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាជាលើកទី៣ ជាមួយបងប្អូនអ្នកបើករ៉ឺម៉កកង់បី ក្នុងក្រុងសៀមរាប
កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ស៊ុន ចំណាន នាយករង រដ្ឋបាលសាលាខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិភាក្សាជាលើកទី៣ លើការងារមួយចំនួនជាមួយបងប្អូនអ្នករត់រ៉ឺម៉កកង់បី និងឡានដឹកអ្នកដំណើរ ដើម្បីបន្តស្ដាប់បញ្ហាប្រឈម និងជាធាតុចូល ក្នុងការបន្តការដោះស្រាយជូនពួកគាត់ ដោយកិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីជំនាញនៃមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូប។









