
ថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប ជំរុញសិស្សានុសិស្សក្នុងសហគមន៍ឥស្លាមឱ្យខិតខំសិក្សារៀនសូត្រ ទាំងចំណេះដឹងទូទៅ និងចំណេះដឹងផ្នែកសាសនា ដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គម
ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសាសនាឥស្លាមខេត្តសៀមរាប បានជំរុញដល់សិស្សានុសិស្សក្នុងសហគមន៍ឥស្លាម ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ទាំងចំណេះដឹងទូទៅ និងចំណេះដឹងផ្នែកសាសនា ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យក្លាយជាធនធានមនុស្សប្រកបដោយចំណេះដឹង សីលធម៌ គុណធម៌ និងជាពលរដ្ឋល្អ ដែលអាចចូលរួមចំណែកក្នុងការអភិវឌ្ឍគ្រួសារ សហគមន៍ និងសង្គមជាតិ។









