
អាជ្ញាធរខេត្តសៀមរាប ចាត់ទុកវិស័យសាសនាថាបានដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមទប់ស្កាត់អំពើជួញដូរផ្លូវភេទ និងការរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារ
ការងារបង្ការទប់ស្កាត់ អំពើជួញដូរផ្លូវភេទ និងការរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារ គឺមិនខ្វះបានទេពីវិស័យ និងស្ថាប័នពាក់ព័ន្ធ ក្នុងនោះវិស័យសាសនា ក៏បានដើរតួយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយអប់រំ ពង្រឹងសតិ ស្មារតី ដល់មនុស្សគ្រប់វ័យ ឱ្យរឹងប៉ឹង តស៊ូ ព្យាយាម ជម្នះឧបសគ្គ និងចេះប្រុងប្រយ័ត្នស្មារតី មិនធ្លាក់ចូលទៅក្នុងឧបាយកល នៃជនល្មើស ដែលព្យាយាមអូសទាញមនុស្សទៅក្នុងភាពរងគ្រោះ ងាយស្រួលក្នុងការកេងប្រវ័ញ្ចគ្រប់រូបភាព។










