
មន្រ្តីជំនាញខេត្តសៀមរាប៖ ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ រកឃើញសំណាកមានសារធាតុគីមីតែ១ប៉ុណ្ណោះ ក្នុងចំណោមជាង ១៤០សំណាក
មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តសៀមរាប បានបង្ហាញថា ស្ថានភាពសុវត្ថិភាពចំណីអាហារតាមទីផ្សារនានាក្នុងក្រុងសៀមរាប មានភាពល្អប្រសើរគួរឱ្យកត់សម្គាល់ បន្ទាប់ពីការចុះត្រួតពិនិត្យ និងយកសំណាកទៅធ្វើពិសោធន៍ក្នុងរយៈពេល ៦ខែដំបូង ឆ្នាំ២០២៦នេះ មន្ត្រីជំនាញរកឃើញទំនិញមានលាយសារធាតុគីមីត្រឹមតែ ១សំណាកគត់ ក្នុងចំណោមសំណាកសរុបចំនួន ១៤៨។








