
អាជ្ញាធរខេត្តសៀមរាប៖ ការពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច គឺជាកត្តាចាំបាច់ដើម្បីឆ្លើយតបនឹងទីផ្សារទេសចរណ៍
ការពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច សម្រាប់ខេត្តសៀមរាប គឺជាកត្តាចាំបាច់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារទេសចរណ៍ ដែលកាន់តែ មានការប្រកួតប្រជែង និងការរំពឹងទុកខ្ពស់ពីភ្ញៀវទេសចរ។ នេះជាការលើកឡើងរបស់ លោក ឌី រ៉ាដូ អភិបាលរងខេត្ត ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃគ្រូបង្គោលជាតិនៃសេវាកម្មសណ្ឋាគារ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន ដែលរៀបចំដោយក្រសួងទេសចរណ៍ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ។








