
អគ្គនាយកផ្សារមូលបត្រកម្ពុជា ជំរុញឱ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្តដាក់ប្រាក់វិនិយោគលើគម្រោងណាមួយ
មុននឹងសម្រេចចិត្តដាក់ប្រាក់វិនិយោគលើគម្រោងណាមួយ ប្រជាពលរដ្ឋ ជាពិសេសលោកគ្រូ អ្នកគ្រូ និងនិស្សិត ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយត្រូវស្វែងយល់និងសាកសួរព័ត៌មានឱ្យបានច្បាស់លាស់ជាមុនសិន។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីវិស័យមូលបត្រនៅកម្ពុជា សម្រាប់សាស្ត្រាចារ្យ និងវិនិយោគិនសក្ដានុពលកម្រិត២ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។








