
ឯកសារនៃការវិនិច្ឆ័យដីធ្លីក្នុងឃុំជីក្រែង ស្រុកជីក្រែង ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យអ្នកពាក់ព័ន្ធពិនិត្យ ស្នើសុំកែតម្រូវមុនចេញបណ្ណកម្មសិទ្ធ
ឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណ:ជាប្រព័ន្ធជាង ៨ ០០០ក្បាលដី នៅក្នុងឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធពិនិត្យ និងស្នើសុំកែតម្រូវក្នុងករណីមានកំហុសឆ្គង ដើម្បីធានាបាននូវភាពសុក្រឹត ត្រឹមត្រូវ មុនចេញបណ្ណកម្មសិទ្ធជូនជាផ្លូវការ។








