
អាជ្ញាធរខេត្តបន្ដដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសធនធានជលផល នៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រក្រុងស្រុកចំនួន៣ នៃខេត្ដសៀមរាប
ដោយទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ដ បានដឹកនាំកម្លាំងចម្រុះទ្រង់ទ្រាយធំ ចុះបង្ក្រាបបទល្មើសធនធានជលផលនៅក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម និងចាប់ពីសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប រហូតដល់បឹងទន្លេសាបក្នុងភូមិសាស្រ្ដស្រុកពួក។








