
អាជ្ញាធរបន្ទាយស្រី ដឹកនាំប្រជាពលរដ្ឋ និងសិស្សានុសិស្សដាំកូនឈើចម្រុះជិត៥ ០០០ដើម តាមបណ្តាផ្លូវក្នុងឃុំទាំង៥ ជំរុញភាពបៃតងទាក់ទាញទេសចរ
នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ អាជ្ញាធរបន្ទាយស្រី ខេត្តសៀមរាប បានដឹកនាំប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសិស្សានុសិស្ស ដាំកូនឈើចម្រុះជិត ៥ ០០០ដើម នៅតាមបណ្តាផ្លូវឃុំទាំង៥ ដើម្បីកែលម្អសោភ័ណភាពបរិស្ថានឱ្យក្លាយជាតំបន់ទេសភាពបៃតង ដែលធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខដុមរម្យនា និងទាក់ទាញភ្ញៀវទេសចរ។








