
អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា៖ ការអភិវឌ្ឍវិស័យមូលបត្រ ត្រូវផ្ដោតលើការកសាងចំណេះដឹង វប្បធម៌វិនិយោគ និងធនធានមនុស្ស
ការអភិវឌ្ឍវិស័យមូលបត្រមិនអាចពឹងផ្អែកទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ ឬក្របខណ្ឌបទបញ្ញាតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវចាប់ផ្ដើមពីការកសាងចំណេះដឹង ការបណ្ដុះវប្បធម៌វិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ក្នុងឱកាសអញ្ជើញបិទសិក្ខាសាលាផ្សព្វផ្សាយស្ដីពីវិស័យមូលបត្រនៅកម្ពុជា សម្រាប់សាស្ត្រាចារ្យ និងវិនិយោគិនសក្ដានុពលកម្រិត២ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ។










