ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

មាតិកា
តស់ៗសាកល្បងរសជាតិផ្លែឈើព្រៃនៅតាមដងផ្លូវទៅប្រាសាទអង្គរវត្ត ដែលជាផ្លែឈើធម្មជាតិ ក្នុងស្រុក
ការដើរលេងកម្សាន្តនៅតំបន់អង្គរ គឺកាន់តែមានន័យនៅពេលដែលលោកអ្នកបានភ្លក់រសជាតិផ្លែឈើព្រៃធម្មជាតិក្នុងស្រុក ដែលអាជីវករយកមកដាក់លក់អមសងខាងផ្លូវទៅប្រាសាទអង្គរវត្ត។ ផ្លែឈើទាំងនោះមានដូចជា ផ្លែត្រៀល ផ្លែតាអោន ផ្លែសិរមាន់ ផ្លែគុយ និងផ្លែដង្កោ ដែលមានរសជាតិជូរអែមឆ្ងាញ់ប្លែក


ព័ត៌មានជាតិ
អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា៖ ការអភិវឌ្ឍវិស័យមូលបត្រ ត្រូវផ្ដោតលើការកសាងចំណេះដឹង វប្បធម៌វិនិយោគ និងធនធានមនុស្ស
ការអភិវឌ្ឍវិស័យមូលបត្រមិនអាចពឹងផ្អែកទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ ឬក្របខណ្ឌបទបញ្ញាតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវចាប់ផ្ដើមពីការកសាងចំណេះដឹង ការបណ្ដុះវប្បធម៌វិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ក្នុងឱកាសអញ្ជើញបិទសិក្ខាសាលាផ្សព្វផ្សាយស្ដីពីវិស័យមូលបត្រនៅកម្ពុជា សម្រាប់សាស្ត្រាចារ្យ និងវិនិយោគិនសក្ដានុពលកម្រិត២ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ។


មាតិកា
ផ្លែឈើស្រុកស្រែស្រស់ៗពីអ្នកស្រុកអង្គរ
ធ្វើដំណើរទៅទស្សនាប្រាសាទអង្គរ កុំភ្លេចឈប់សម្រាកតាមផ្លូវ !ជួយទិញ និងភ្លក្សផ្លែឈើស្រុកស្រែស្រស់ៗពីអ្នកស្រុកអង្គរ ដើម្បីរួមចំណែកគាំទ្រសេដ្ឋកិច្ចសហគមន៍យើង


ព័ត៌មានជាតិ
ថ្នាក់ដឹកនាំ គ្រូគង្វាលនៃគ្រិស្ដសាសនាក្នុងខេត្តសៀមរាប ទទួលបានការបណ្តុះបណ្តាលស្តីពីការបង្ការទប់ស្កាត់ការជួញដូរផ្លូវភេទ និងការរំលោភបំពានផ្លូវភេទលើស្រ្តី និងកុមារ
ថ្នាក់ដឹកនាំ អ្នកដឹកនាំ គ្រូគង្វាល គ្រូជំនួយ គ្រូកុមារ នៃគ្រិស្ដសាសនាក្នុងក្រុងសៀមរាប ស្រុកស្វាយលើ ស្រុកពួក និងស្រុកសូទ្រនិគម ៥៥រូប បានទទួលការបណ្ដុះបណ្ដាលស្តីពីការបង្ការទប់ស្កាត់ការជួញដូរផ្លូវភេទ និងការរំលោភបំពានផ្លូវភេទលើស្រ្តី និងកុមារ ដែលរៀបចំឡើងដោយ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ដែលហៅកាត់ គ.ខ.ប.ជ សហការជាមួយអង្គការមេត្រីអន្តរជាតិ ចាប់ពីថ្ងៃទី១២ ដល់ទី១៣ ខែសីហា ឆ្នាំ២០២៦នេះ។


ព័ត៌មានជាតិ
ឯកសារនៃការវិនិច្ឆ័យដីធ្លីក្នុងឃុំជីក្រែង ស្រុកជីក្រែង ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យអ្នកពាក់ព័ន្ធពិនិត្យ ស្នើសុំកែតម្រូវមុនចេញបណ្ណកម្មសិទ្ធ
ឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណ:ជាប្រព័ន្ធជាង ៨ ០០០ក្បាលដី នៅក្នុងឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធពិនិត្យ និងស្នើសុំកែតម្រូវក្នុងករណីមានកំហុសឆ្គង ដើម្បីធានាបាននូវភាពសុក្រឹត ត្រឹមត្រូវ មុនចេញបណ្ណកម្មសិទ្ធជូនជាផ្លូវការ។


ព័ត៌មានជាតិ
មន្ទីរដែនដីខេត្តសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ក្នុងភូមិចំនួន៩ នៃឃុំត្រពាំងធំ ក្នុងស្រុកប្រាសាទបាគង
នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប និងមន្ទីររៀបចំដែនដីខេត្ត បានបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លីចំនួន ៧ ៥៨៦ក្បាលដី ជូនដល់ប្រជាពលរដ្ឋ ក្នុងភូមិចំនួន៩ នៃឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ពិនិត្យ ផ្ទៀងផ្ទាត់ និងស្នើសុំកែតម្រូវ ឬជំទាស់ ករណីមានកំហុសឆ្គង ដែលការបិទផ្សាយមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី២៨ ខែសីហា នៅបរិវេណវត្តសុវណ្ណបុប្ផារាម ហៅវត្តខ្សាច់។


ព័ត៌មានជាតិ
អាជ្ញាធរបន្ទាយស្រី ដឹកនាំប្រជាពលរដ្ឋ និងសិស្សានុសិស្សដាំកូនឈើចម្រុះជិត៥ ០០០ដើម តាមបណ្តាផ្លូវក្នុងឃុំទាំង៥ ជំរុញភាពបៃតងទាក់ទាញទេសចរ
នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ អាជ្ញាធរបន្ទាយស្រី ខេត្តសៀមរាប បានដឹកនាំប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសិស្សានុសិស្ស ដាំកូនឈើចម្រុះជិត ៥ ០០០ដើម នៅតាមបណ្តាផ្លូវឃុំទាំង៥ ដើម្បីកែលម្អសោភ័ណភាពបរិស្ថានឱ្យក្លាយជាតំបន់ទេសភាពបៃតង ដែលធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខដុមរម្យនា និងទាក់ទាញភ្ញៀវទេសចរ។


មាតិកា
លោកស្រី ភាសំបូ លីណា បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់មណ្ឌលសុខភាពគោកចក
លោកស្រី ភាសំបូ លីណា បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់មណ្ឌលសុខភាពគោកចក ឆ្ពោះទៅជាអង្គភាពផ្ដល់សេវាសាធារណៈគំរូ ឆ្នាំ២០២៥ និងមានការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់។


កម្មវិធីផ្សាយផ្ទាល់
កម្មវិធីសន្ទនាមតិ ៖ វិធានការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារលើទីផ្សារក្នុងខេត្តសៀមរាប
វាគ្មិន
-លោក ខៀវ បញ្ញាវឌ្ឍន៍ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តសៀមរាប
-លោក ជុំ ឌីវីរីស អនុប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តសៀមរាប ទទួលបន្ទុកត្រួតនិត្យ និងអង្កេតតាមដានផលិតផលម្ហូបអាហារ និងប្រេងឥន្ធនៈ


មាតិកា
មន្តស្នេហ៍ប្រាសាទអង្គរវត្ត ! ទិដ្ឋភាពភ្ញៀវទេសចរអញ្ជើញមកទស្សនា និងគយគន់សម្រស់ប្រាសាទអង្គរវត្តយ៉ាងកុះករ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
មន្តស្នេហ៍ប្រាសាទអង្គរវត្ត ! ទិដ្ឋភាពភ្ញៀវទេសចរអញ្ជើញមកទស្សនា និងគយគន់សម្រស់ប្រាសាទអង្គរវត្តយ៉ាងកុះករ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦


ព័ត៌មានជាតិ
មន្ទីរព័ត៌មានខេត្តសៀមរាប ជំរុញអ្នកសារព័ត៌មានត្រូវគោរពក្រមសីលធម៌ ចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយពីសមិទ្ធផលខេត្ត
ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនអ្នកសារព័ត៌មានក្នុងខេត្ត ដើម្បីជំរុញ និងផ្សព្វផ្សាយពីគោលការណ៍ និងច្បាប់នានាពាក់ព័ន្ធនឹងវិស័យព័ត៌មាន ក្នុងន័យធ្វើការយ៉ាងណាពង្រឹងវិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ និងល្អប្រសើរ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោក បុង ឆវ័ន ប្រធានការិយាល័យព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តសៀមរាប បានណែនាំ និងជំរុញដល់អ្នកសារព័ត៌មានអនុវត្តការងារដោយគោរពក្រមសីលធម៌ ចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយពីសមិទ្ធផលក្នុងខេត្តឱ្យបានកាន់តែទូលំទូលាយ។


ព័ត៌មានជាតិ
អគ្គនាយកផ្សារមូលបត្រកម្ពុជា ជំរុញឱ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្តដាក់ប្រាក់វិនិយោគលើគម្រោងណាមួយ
មុននឹងសម្រេចចិត្តដាក់ប្រាក់វិនិយោគលើគម្រោងណាមួយ ប្រជាពលរដ្ឋ ជាពិសេសលោកគ្រូ អ្នកគ្រូ និងនិស្សិត ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយត្រូវស្វែងយល់និងសាកសួរព័ត៌មានឱ្យបានច្បាស់លាស់ជាមុនសិន។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីវិស័យមូលបត្រនៅកម្ពុជា សម្រាប់សាស្ត្រាចារ្យ និងវិនិយោគិនសក្ដានុពលកម្រិត២ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តបន្ដដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសធនធានជលផល នៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រក្រុងស្រុកចំនួន៣ នៃខេត្ដសៀមរាប
ដោយទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ដ បានដឹកនាំកម្លាំងចម្រុះទ្រង់ទ្រាយធំ ចុះបង្ក្រាបបទល្មើសធនធានជលផលនៅក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម និងចាប់ពីសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប រហូតដល់បឹងទន្លេសាបក្នុងភូមិសាស្រ្ដស្រុកពួក។

