
តស់ៗសាកល្បងរសជាតិផ្លែឈើព្រៃនៅតាមដងផ្លូវទៅប្រាសាទអង្គរវត្ត ដែលជាផ្លែឈើធម្មជាតិ ក្នុងស្រុក
ការដើរលេងកម្សាន្តនៅតំបន់អង្គរ គឺកាន់តែមានន័យនៅពេលដែលលោកអ្នកបានភ្លក់រសជាតិផ្លែឈើព្រៃធម្មជាតិក្នុងស្រុក ដែលអាជីវករយកមកដាក់លក់អមសងខាងផ្លូវទៅប្រាសាទអង្គរវត្ត។ ផ្លែឈើទាំងនោះមានដូចជា ផ្លែត្រៀល ផ្លែតាអោន ផ្លែសិរមាន់ ផ្លែគុយ និងផ្លែដង្កោ ដែលមានរសជាតិជូរអែមឆ្ងាញ់ប្លែក









