
វីដេអូ៖អាណាព្យាបាលបង្ហាញក្តីសប្បាយរីករាយ និងមោទនភាព ចំពោះកូនៗដែលស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា នឹងត្រូវចេញទៅសាលាហ្វឹកហ្វឺន
ការចូលរួមបំពេញកាតព្វកិច្ចយោធា ជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃ ប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិនិងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្ដុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិ និងរួមចំណែកកសាងប្រទេសជាតិនិងការពារ មាតុភូមិ ។










