ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធគ្រប់គ្រងព្រំដែនជំនាន់ទី២ និងបច្ចេកវិទ្យាឌីជីថលថ្មីៗ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ
នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ជំនាន់ទី២ (CBMS-2) និងមុខងារឌីជីថលអន្តោប្រវេសន៍ថ្មីៗ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដើម្បីជួយពង្រឹងសមត្ថភាពរបស់កងកម្លាំងអន្តោប្រវេសន៍ ក្នុងការពិនិត្យតាមដាន និងរក្សាការពារសន្តិសុខជាតិឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមយុគសម័យឌីជីថល។


ព័ត៌មានជាតិ
ចៅអធិការវត្តប្រាសាទគោកចក និងអាជ្ញាធរសង្កាត់គោកចក នាំយកអំណោយជូនដល់គ្រួសារកងទ័ពជួរមុខដែលរងគ្រោះដោយសារអគ្គីភ័យ
កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ព្រះវិចិត្រវង្សា ហែម គឹមសាន ចៅអធិការវត្តប្រាសាទគោកចក និងលោកស្រី ឈិន សាវី ចៅសង្កាត់សង្កាត់គោកចក ក្រុងសៀមរាប បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ប្រគល់ជូនដល់គ្រួសារកងទ័ពដែលកំពុងភារកិច្ចតាមបន្ទាត់ព្រំដែន ហើយបានរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិគោកចាន់។


ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តសៀមរាប ណែនាំមន្ទីរអង្គភាពជុំវិញខេត្ត ជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រ ក៥ ឱ្យសម្រេចបានជោគជ័យតាមគោលដៅដែលបានគ្រោងទុក
នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាស ស្តីពីការពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ជ.អ.ជ ប្រចាំឆ្នាំ២០២៦ ដើម្បីពិនិត្យលើសមិទ្ធផលដែលអនុវត្តបានកន្លងមក ទាំងការងារកំណែទម្រង់រដ្ឋបាល ថ្នាក់ក្រោមជាតិ ការពង្រឹងសមត្ថភាពមន្ត្រី ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមរយៈយន្តការច្រកចេញចូលតែមួយ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន។


ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តសៀមរាប ចែករំលែកបទពិសោធន៍ពីការគ្រប់គ្រងរដ្ឋបាល និងតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្តជូនសិស្សានុសិស្ស និងសាធារណជនក្នុងខេត្ត
ថ្នាក់ដឹកនាំខេត្តសៀមរាប ចែករំលែកបទពិសោធន៍ពីការគ្រប់គ្រងរដ្ឋបាល និងតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្តជូនសិស្សានុសិស្ស និងសាធារណជនក្នុងខេត្ត
នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានអញ្ជើញចែករំលែកពីការអភិវឌ្ឍខ្លួន ក្រោមប្រធានបទ «ការគ្រប់គ្រងរដ្ឋបាល និងតួនាទី ភារកិច្ចសំខាន់ៗ នៃរដ្ឋបាលខេត្តសៀមរាប» ដែលរៀបចំឡើងនៅសាលាហ្គោគ្លូប៊ល ក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ និងការយល់ដឹងអំពីការគ្រប់គ្រងរដ្ឋបាលសាធារណៈ ព្រមទាំងតួនាទី និងភារកិច្ចសំខាន់ៗរបស់រដ្ឋបាលខេត្តសៀមរាប ដល់សិស្សានុសិស្ស និងសាធារណជន។


ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានខេត្តសៀមរាប និងឧត្តរមានជ័យ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំសង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។


ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ជំរុញលើកទឹកចិត្តឱ្យយុវជនត្រូវពង្រឹង “សមត្ថភាព” និង “វិន័យ” ដើម្បីក្លាយជាអ្នកដឹកនាំដ៏ខ្លាំងក្លានៅថ្ងៃអនាគតសម្រាប់កម្ពុជា
ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្ដីពី “ការអភិវឌ្ឍន៍គម្រោងអាជីវកម្មឌីជីថល” នៃកម្មវិធីយុវជន២១ ឆ្នាំ២០២៦ ក្រោមប្រធានបទការចាប់ផ្ដើមអាជីវកម្មបច្ចេកវិទ្យារបស់យុវជន “គំនិតវ័យក្មេង ការផ្លាស់ប្ដូរពិត” នៅខេត្តសៀមរាប នាថ្ងៃទី៩ ខែមិថុនានេះ ឯកឧត្តម កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ បានលើកឡើងថា ភាពជោគជ័យមិនមែនកើតឡើងដោយសារតែការពឹងផ្អែកលើការលើកទឹកចិត្ត (Motivation) តែមួយមុខនោះទេ ប៉ុន្តែវាទាមទារនូវ «វិន័យ» (Discipline) ជាគ្រឹះដ៏សំខាន់សម្រាប់យុវជនកម្ពុជាយើងគ្រប់រូប។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមពិនិត្យឱ្យបានគ្រប់គ្នាមុនចេញបណ្ណកម្មសិទ្ធ ខណៈឯកសារវិនិច្ឆ័យជាង ៩ពាន់ក្បាលដី ក្នុងស្រុកសូទ្រនិគម ត្រូវបានបិទផ្សាយជាសាធារណៈ
នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីររៀបចំដែនដី និងរដ្ឋបាលស្រុកសូទ្រនិគម បានបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យទិន្នន័យជាង ៩ ០០០ក្បាលដី ស្ថិតក្នុងឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធមកចូលរួមពិនិត្យផ្ទៀងផ្ទាត់ ដើម្បីធានាបាននូវភាពសុក្រឹត្យត្រឹមត្រូវទាំងលក្ខណៈបច្ចេកទេស និងលក្ខណៈច្បាប់។


ព័ត៌មានជាតិ
ខេត្តសៀមរាប ប្ដេជ្ញាជំរុញការអភិវឌ្ឍទីក្រុងឆ្លាតវៃ តាមរយៈការកិច្ចសហប្រតិបត្តិការ និងការទទួលបានបទពិសោធន៍ពីប្រទេសជប៉ុន
រដ្ឋបាលខេត្តសៀមរាប បានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រើប្រាស់នវានុវត្តន៍បច្ចេកវិទ្យាឌីជីថល ដើម្បីអភិវឌ្ឍន៍ខេត្តឆ្ពោះទៅរកទីក្រុងឆ្លាតវៃ (Smart City) ដោយផ្តោតលើការលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ និងនិរន្តរភាពបរិស្ថាន តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសជប៉ុន។


ព័ត៌មានជាតិ
អង្គការសាលារៀនភូមិវាលរុនតាឯក ទទួលបានការឧបត្ថម្ភភេសជ្ជៈសម្រាប់សុខភាព ពីក្រុមហ៊ុន វ៉ាយ អេច អេស ដើម្បីលើកកម្ពស់ការយល់ដឹងពីសុខភាពកុមារ
អង្គការសាលារៀនភូមិវាលរុនតាឯក ទទួលបានការឧបត្ថម្ភភេសជ្ជៈសម្រាប់សុខភាព ពីក្រុមហ៊ុន វ៉ាយ អេច អេស ដើម្បីលើកកម្ពស់ការយល់ដឹងពីសុខភាពកុមារ


ព័ត៌មានជាតិ
ឯកសារវិនិច្ឆ័យដីធ្លីក្នុងភូមិចំនួន១៧ នៃស្រុកពួក ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើការពិនិត្យ និងកែតម្រូវ មុនចេញបណ្ណកម្មសិទ្ធ
នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ ក្បាលដីក្នុងភូមិចំនួន១៧ នៃឃុំខ្នាត និងឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីឱ្យបានត្រឹមត្រូវ មុននឹងមន្ត្រីជំនាញចេញបណ្ណកម្មសិទ្ធជូនម្ចាស់កម្មសិទ្ធយកទៅប្រើប្រាស់ជាផ្លូវការ។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមពិនិត្យឱ្យបានគ្រប់គ្នាមុនចេញបណ្ណកម្មសិទ្ធ ខណៈឯកសារវិនិច្ឆ័យជាង ៩ពាន់ក្បាលដី ក្នុងស្រុកសូទ្រនិគម ត្រូវបានបិទផ្សាយជាសាធារណៈ
នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីររៀបចំដែនដី និងរដ្ឋបាលស្រុកសូទ្រនិគម បានបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យទិន្នន័យជាង ៩ ០០០ក្បាលដី ស្ថិតក្នុងឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធមកចូលរួមពិនិត្យផ្ទៀងផ្ទាត់ ដើម្បីធានាបាននូវភាពសុក្រឹត្យត្រឹមត្រូវទាំងលក្ខណៈបច្ចេកទេស និងលក្ខណៈច្បាប់។


ព័ត៌មានជាតិ
ព្រះមេគណខេត្តសៀមរាប និមន្តបើកវិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ នៅខេត្តសៀមរាប
កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងសៀមរាប (វត្តស្វាយ) ព្រះធម្មសិរី ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប បាននិមន្តជាអធិបតីបើកវិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រីទោ ឯក សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ដើម្បីវាស់ស្ទង់ចំណេះដឹងផ្នែកពុទ្ធសាសនា វិន័យ និងសីលធម៌ មុននឹងបន្តការសិក្សាថ្នាក់ពុទ្ធិកសិក្សា ដែលឆ្នាំ២០២៦នេះ នៅទូទាំងខេត្តសៀមរាប មានសមណសិស្ស និងសិស្សចំនួន ១ ២៥៥អង្គ/នាក់ ចូលរួមប្រឡង។


ព័ត៌មានជាតិ
មន្ទីរពេទ្យកុមារអង្គរ ទទួលបានថវិកាជិត ៩ម៉ឺនដុល្លារ ពីអង្គផ្កាប្រាក់មហាសាមគ្គី
មន្ទីរពេទ្យកុមារអង្គរ ទទួលបានថវិកាជិត ៩ម៉ឺនដុល្លារ ពីអង្គផ្កាប្រាក់មហាសាមគ្គី ដើម្បីជួយទ្រទ្រង់ដល់ដំណើរការផ្ដល់សេវាពិនិត្យ ព្យាបាល ថែទាំ និងសង្គ្រោះជីវិតកុមារកម្ពុជា

