
ប្រធានមន្ទីរអធិការកិច្ចខេត្តសៀមរាប៖ ការទប់ស្កាត់គ្រឿងញៀន ទាមទារឱ្យមានការចូលរួមពីអាណាព្យាបាល ទើបអាចឆ្ពោះទៅរកសហគមន៍គ្មានគ្រឿងញៀន
ក្នុងឱកាសចុះផ្សព្វផ្សាយច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ជូនប្រជាពលរដ្ឋក្នុងស្រុកវ៉ារិន ខេត្តសៀមរាប នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោក លឹម ភក្តី ប្រធានមន្ទីរអធិការកិច្ចខេត្ត បានលើកឡើងថា ការទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន គឺទាមទារឱ្យមានការចូលរួមពីគ្រួសារ ជាពិសេសឪពុកម្ដាយ ឬអាណាព្យាបាលគ្រប់រូប ដែលជាកម្លាំងចលករដ៏សំខាន់បំផុតក្នុងការទប់ស្កាត់ និងឈានទៅសម្រេចបាននូវគោលដៅសហគមន៍គ្មានគ្រឿងញៀន។










