
អាជ្ញាធរ និងមន្ត្រីជំនាញ អំពាវនាវដល់អ្នកពាក់ព័ន្ធក្បាលដីទាំងអស់ក្នុងឃុំត្រាំសសរ ស្រុកស្រីស្នំ ចូលរួមពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីឱ្យបានគ្រប់ៗគ្នា
ឯកសារនៃវិនិច្ឆ័យចំនួន ១៦ ៩៨៧ក្បាលដី ស្ថិតក្នុងភូមិទាំង៧ នៃឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ ដែលការបិទផ្សាយនេះមានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែសីហា ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅបរិវេណវត្ដចន្ទរង្សីពង្រ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានត្រឹមត្រូវ មុននឹងចេញបណ្ណកម្មសិទ្ធិជូនយកទៅប្រើប្រាស់ជាផ្លូវការ។










