
មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ជំរុញឱ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបរយានយន្តធុនធ្ងន់ ចូលរួមគោរពច្បាប់ស្ដីពីការផ្ទុកទម្ងន់ ដើម្បីការពារថ្នល់ និងកាត់បន្ថយគ្រោះថ្នាក់
មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញដោយទទូចដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់យានយន្ត និងអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តច្បាប់ ដោយត្រូវគោរពកម្រិតកំណត់ទម្ងន់ឱ្យបានត្រឹមត្រូវតាមការអនុញ្ញាត ព្រោះការមិនដឹកលើសទម្ងន់ គឺការរួមចំណែកដ៏សំខាន់ក្នុងការថែរក្សាផ្លូវថ្នល់ និងស្ពានឱ្យប្រើប្រាស់បានយូរអង្វែង ព្រមទាំងជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។










