
រដ្ឋបាលស្រុកក្រឡាញ់ រៀបចំវេទិកាសាធារណៈ ដើម្បីស្ដាប់ក្តីកង្វល់ និងសំណួរសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំក្រូចគរ
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកក្រឡាញ់ បានរៀបចំវេទិកាសាធារណៈ រវាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រឡាញ់ និងប្រជាពលរដ្ឋ នៅបរិវេណវត្តនាវ័ន្តរស្មីប្រាសាទខ្នារ ក្នុងឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដើម្បីត្រួតពិនិត្យ គាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងបើកឱកាសឱ្យប្រជាពលរដ្ឋ បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរនានាពាក់ព័ន្ធនឹងការអភិវឌ្ឍមូលដ្ឋាន។










