
រដ្ឋបាលខេត្តសៀមរាប ស្នើភាគីឥណ្ឌាពង្រឹងការផ្សព្វផ្សាយ «Siem Reap-Angkor» និងជំរុញវេទិកាធុរកិច្ចទ្វេភាគី
ក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋឥណ្ឌា ដឹកនាំដោយ លោក Amit Verma អគ្គនាយកក្រសួង នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានស្នើឱ្យភាគីឥណ្ឌាជួយពង្រឹងការផ្សព្វផ្សាយគោលដៅទេសចរណ៍ «Siem Reap-Angkor» ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារប្រទេសឥណ្ឌា ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។










