
អាជ្ញាធរខេត្តសៀមរាប៖ ការប្រើប្រាស់បច្ចេកវិទ្យាដោយមានក្រមសីលធម៌ និងការយល់ដឹងពីសុវត្ថិភាពឌីជីថល គឺជាកត្តាគន្លឹះសម្រាប់យុវជន
ថ្លែងក្នុងទិវាជាតិយុវជនអន្តរជាតិ ១២សីហា ក្រោមប្រធានបទ «សុវត្ថិភាពយុវជនក្នុងយុគឌីជីថល “បរិបទខុសៗគ្នា ប៉ុន្តែមានក្តីប្រាថ្នារួម”» ដែលរៀបចំឡើងដោយអង្គការភូមិកុមារ SOS កម្ពុជា នៅខេត្តសៀមរាប នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានគូសបញ្ជាក់ថា ដើម្បីធានាបាននូវសុវត្ថិភាពក្នុងយុគសម័យឌីជីថល យុវជនចាំបាច់ត្រូវពង្រឹងការយល់ដឹងលើការការពារឯកជនភាព ការវាយតម្លៃព័ត៌មាន និងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយក្រមសីលធម៌ខ្ពស់។










