
ឯកសារវិនិច្ឆ័យដីធ្លីក្នុងឃុំនគរភាស ស្រុកអង្គរជុំ ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យអ្នកពាក់ព័ន្ធផ្ទៀងផ្ទាត់ទិន្នន័យមុនចេញបណ្ណកម្មសិទ្ធិ
ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធចំនួន ៩ ៧៣៤ក្បាលដី ក្នុងភូមិទាំង១០ នៃឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងស្នើសុំកែតម្រូវទិន្នន័យ ករណីមានកំហុសឆ្គង ក្នុងន័យធានាបាននូវភាពត្រឹមត្រូវមុននឹងចេញបណ្ណកម្មសិទ្ធិ។










