
គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ខេត្តសៀមរាប ណែនាំឱ្យក្រុងស្រុក យកចិត្តទុកដាក់លើការងារស្រង់ទិន្នន័យ និងធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន
ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅសម្រាប់អនុវត្តបន្ត តាមបណ្ដាគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា (អ.ន.ក) ក្រុងស្រុក នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក នាក់ ណេរ៉ុន អនុប្រធានគណៈកម្មាធិការសមាគម អ.ន.ក ខេត្តសៀមរាប បានជំរុញដល់បណ្ដា អ.ន.ក ក្រុងស្រុក ត្រូវបន្តស្វែងរកអតីតមន្ត្រីរាជការស៊ីវិល នគរបាល យោធាដែលចូលនិវត្តន៍ និងចុះស្រង់ទិន្នន័យ និងធ្វើបច្ចុប្បន្នភាពភាព បញ្ចូលពួកគាត់ឱ្យបានចូលជាសមាជិកអតីតយុទ្ធជន ដើម្បីឱ្យពួកគាត់ទទួលបានអត្ថប្រយោជន៍ផ្សេងៗ ពីរាជរដ្ឋាភិបាល ជាការដឹងគុណដែលពួកគាត់បានខិតខំប្រឹងប្រែងការពារទឹកដីនាពេលកន្លងមក។










