ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យ និងវាយតម្លៃការផ្ដល់សេវារដ្ឋបាល តាមអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តសៀមរាប
ដើម្បីធានាប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងការផ្ដល់សេវាជូនប្រជាពលរដ្ឋប្រព្រឹត្តទៅលឿន និងចំគោលដៅ ដោយមានការចូលរួមដឹកនាំសម្របសម្រួលពីសំណាក់ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្ត រួមនឹងអ្នកពាក់ព័ន្ធជាច្រើនរូប។


ព័ត៌មានជាតិ
ឯកឧត្តម លី សំរិទ្ធ៖ ការអភិវឌ្ឍវិស័យទេសចរណ៍បច្ចុប្បន្ន ត្រូវពឹងផ្អែកលើការតភ្ជាប់ជាបណ្តាញ និងកិច្ចសហការជិតស្និទ្ធរវាងរដ្ឋ និងឯកជន
ការអភិវឌ្ឍវិស័យទេសចរណ៍នាពេលបច្ចុប្បន្ន មិនអាចបន្តផ្អែកលើគោលដៅតែមួយ ដូចមុនទៀតឡើយ ដោយតម្រូវឱ្យមានការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មី តាមរយៈការតភ្ជាប់ជាបណ្តាញ ការបង្កើតផលិតផលទេសចរណ៍រួម និងការផ្សព្វផ្សាយរួមគ្នា។ នេះបើតាមប្រសាសន៍ ឯឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ក្នុងសិក្ខាសាលាស្តីពីការជំរុញការតភ្ជាប់គោលដៅទេសចរណ៍ពីតំបន់ទេសចរណ៍បេតិកភណ្ឌសៀមរាប-អង្គរ ទៅកាន់គោលដៅទេសចរណ៍នានាក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ។


ព័ត៌មានជាតិ
ព្រះចៅអធិការវត្ដដំណាក់ ដឹកនាំសាសនិកជនរាប់ពាន់អង្គ/នាក់ ដង្ហែពិធីបុណ្យអាសាឡ្ហបូជា និងចូលវស្សា តាមបណ្ដាផ្លូវក្នុងក្រុងសៀមរាប
កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សាសនិកជនរាប់ពាន់អង្គ/នាក់ បានចូលរួមដង្ហែពិធីបុណ្យអាសាឡ្ហ និងចូលវស្សា តាមបណ្ដាផ្លូវក្នុងក្រុងសៀមរាប ដើម្បីរំលឹកដល់នក្ខត្ដសម័យ និងដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា ព្រមទាំងការចម្រើនបុណ្យបារមីពុទ្ធបរិស័ទ ដែលពិធីនេះរៀបចំដោយព្រះគ្រូចៅអធិការវត្តដំណាក់ រួមនិងអាចារ្យ គណៈកម្មការពុទ្ធបរិស័ទជិតឆ្ងាយ។


ព័ត៌មានជាតិ
ក្រសួងចំនួន៤ សហការគ្នារៀបចំវេទិកាជាតិលើកទី១ ដើម្បីជំរុញផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ នៅខេត្តសៀមរាប
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ សហការនឹងក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌ ក្រសួងឧស្សាហកម្ម បានបើកវេទិកាជាតិលើកទី១ ដើម្បីជំរុញផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ នៅខេត្តសៀមរាប ដើម្បីប្រមូលផ្តុំចំណេះដឹង បទពិសោធន៍ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រថ្មីៗ ជំរុញការអភិវឌ្ឍផលិតផលសិប្បកម្មខ្មែរឱ្យមានគុណភាពខ្ពស់ មានភាពច្នៃប្រឌិត រក្សាបាននូវអត្តសញ្ញាណ និងមានសមត្ថភាពប្រកួតប្រជែងទាំងនៅលើទីផ្សារជាតិ និងអន្តរជាតិ។


ព័ត៌មានជាតិ
ឯកសារវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងឃុំចំនួនពីរ នៃស្រុកប្រាសាទបាគង ត្រូវបានបិទផ្សាយជាសាធារណៈដើម្បីឱ្យពលរដ្ឋពិនិត្យ និងកែតម្រូវ
ឯកសារវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ៥ ៤៥៨ក្បាលដី ស្ថិតក្នុងភូមិត្រពាំងធំ ភូមិតាប្រាក់ ដូននំ ជាស្មន់ បន្ទាយឬស្សី និងភូមិកំពង់ថ្កូវ ឃុំមានជ័យ និង ភូមិមមាញ គោកស្រុក កញ្ជោ រលួសខាងកើត ភូមិចំបក់ ដូនទាវ និងភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានមន្ត្រីជំនាញបិទផ្សាយជាសាធារណៈ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋធ្វើការផ្ទៀងផ្ទាត់ទិន្នន័យ និងកែតម្រូវករណីមានកំហុសឆ្គង។


ព័ត៌មានជាតិ
វត្តដំណាក់ ក្រុងសៀមរាប រៀបចំពិធីបំបួសកុលបុត្រ ២៣រូបជាភិក្ខុ និងសាមណេរ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា និងសងគុណមាតាបិតា
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦នេះ វត្តដំណាក់ ក្រុងសៀមរាប បានរៀបចំពិធីបំបួសកុលបុត្រចំនួន ២៣រូប ជាភិក្ខុ និងសាមណេរ ក្នុងគោលបំណងលើកស្ទួយ និងទ្រទ្រង់ព្រះពុទ្ធសាសនា និងដើម្បីឱ្យកុលបុត្រទាំងឡាយបានសិក្សារៀនសូត្រនូវព្រះធម៌វិន័យ និងសងគុណមាតាបិតា ជាពិសេសរួមចំណែករក្សាប្រពៃណីទំនៀមទម្លាប់ដ៏ល្អអស្ចារ្យនៃព្រះពុទ្ធសាសនា។


ព័ត៌មានជាតិ
រដ្ឋបាលសង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នូវគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ
នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការលទ្ធកម្មសង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប បានប្រកាសបិទបញ្ចប់ការដេញថ្លៃដោយជោគជ័យ នូវគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ដោយមានការចូលរួមពីមន្រ្តីបច្ចេកទេសនៃរដ្ឋបាលខេត្ត គណៈកម្មាធិការលទ្ធកម្មសង្កាត់ ក្រុមហ៊ុនម៉ៅការ និងអ្នកសារព័ត៌មាន។


ព័ត៌មានជាតិ
មន្ទីរពេទ្យបង្អែកខេត្តសៀមរាប អនុវត្តវិធានការចំបងចំនួន៥ ដើម្បីធានាគុណភាពនៃការផ្ដល់សេវាសុខាភិបាល
ថ្លែងក្នុងកម្មវិធីសន្ទនាមតិ របស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ លោកស្រី លាក់ ឡាំលាវ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានប្រសាសន៍ថា មន្ទីរពេទ្យបង្អែកខេត្ត ជាមន្ទីរពេទ្យផ្ដល់សេវាសំណុំកម្រិត៣ ដែលបានផ្ដល់សេវាគ្របដណ្ដប់លើប្រជាជនក្នុងខេត្ត និង តាមបណ្ដាខេត្តក្បែរខាងផងដែរ ខណៈក្នុងមួយថ្ងៃ មន្ទីរពេទ្យនេះ ទទួលអ្នកជំងឺសម្រាកព្យាបាលចន្លោះពី ៥២០នាក់ ទៅ៥៥០នាក់។


ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តបាននាំយកសាររំលែកទុក្ខ និងថវិការបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិតប្រគល់ជូនគ្រួសារយោធិនពលីក្នុងពេលបំពេញបេសកកម្មនៅតាមបណ្តោយព្រំដែន
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោក ឌី រ៉ាដូ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងលោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុកបន្ទាយស្រី និងលោកមេឃុំត្បែង បាននាំយកនូវសាររំលែកមរណទុក្ខ និងថវិកាចំនួន៤០លានរៀល របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី្ន ជូនដល់គ្រួសារនៃសពពលឯក ជុំ តុង ដែលបានពលីជីវិតក្នុងពេលបំពេញបេសកកម្មនៅតាមបណ្តោយព្រំដែន កាលពីថ្ងៃទី៨ ខែកក្ដដា ឆ្នាំ២០២៦ នៅគេហដ្ឋាននៃសព ស្ថិតនៅក្នុងភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្ដសៀមរាប។


ព័ត៌មានជាតិ
គណៈកម្មការប្រយុទ្ធប្រឆាំងអំពីជួញដូរមនុស្សខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចដល់ក្រុមការងារ ដើម្បីទប់ស្កាត់ការជួញដូរមនុស្សប្រកបដោយប្រសិទ្ធភាពខ្ពស់
គណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ខេត្តសៀមរាប (គ.ខ.ប.ជ) នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានរៀបចំវគ្គបណ្តុះបណ្តាលស្ដីពីការពង្រឹងសមត្ថភាពសមាជិកលេខាធិការដ្ឋាន អំពីការអនុវត្តតួនាទីភារកិច្ច និងច្បាប់ពាក់ព័ន្ធ ក្រោមអធិបតីភាព លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ដោយមានការចូលរួមពីតំណាងមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធជាច្រើនរូប។


ព័ត៌មានជាតិ
ស្ថាប័នរដ្ឋ និងវិស័យឯកជន រួមគ្នាដាំដើមក្ងោក ២ ៥០០ដើម តាមដងផ្លូវបេតុង “ភ្នំពេជ្រ” ក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប
នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្តសៀមរាប បានចូលរួមដាំកូនឈើក្ងោកចំនួន ២ ៥០០ដើម តាមបណ្ដោយដងផ្លូវបេតុង “ភ្នំពេជ្រ” ស្ថិតក្នុងភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយរៀបចំ និងឧបត្ថម្ភដោយភោជនីយដ្ឋាន ឡាហ្គូន និងមានការសហការចូលរួមដាំពីភោជនីយដ្ឋាន តាវ៉ឺន សៀមរាប និងភោជនីយដ្ឋាន ឈូកមាស ដោយមានការអញ្ជើញចូលរួមតំណាងមន្ទីរបរិស្ថាន អាជ្ញាធរសង្កាត់ជ្រាវ រួមនិងប្រជាការពារ។


ព័ត៌មានជាតិ
ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប ចុះផ្សព្វផ្សាយពីតួនាទី ភារកិច្ច ការិយាល័យប្រជាពលរដ្ឋ និងកម្មវិធីប្រើប្រាស់ទូរស័ព្ទដៃ “មតិយើង”
ក្នុងន័យដើម្បីជមរុញការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អ និងងាយស្រួល លឿន រហ័ស ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានចុះផ្សព្វផ្សាយអនុក្រឹត្យស្ដីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានីខេត្ត និងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ “មតិយើង” ជូនដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកស្រីស្នំ ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងគោលការណ៍ឯកភាពរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត។


ព័ត៌មានជាតិ
មហាឧបាសក ចន្ទថោង សិរី្យ ប្រគេនអង្ករ ៥តោន ដល់ព្រះចៅអធិការវត្តស្វាយរមៀត ដើម្បីចាត់ចែងទ្រទ្រង់ចង្ហាន់ក្នុងឱកាសចូលព្រះវស្សា
ដោយទឹកចិត្តជ្រះថ្លាក្នុងព្រះពុទ្ធសាសនា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ មហាឧបាសក ចន្ទថោង សិរី្យ និងបងប្អូនកូនចៅ បាននាំយកនូវបច្ច័យ និងទេយ្យទានជាអង្ករចំនួន ៥តោន ប្រគេនដល់ព្រះគ្រូ នឿម វុទ្ធី ចៅអធិការវត្តស្វាយរមៀត ដើម្បីចាត់ចែងទ្រទ្រង់ចង្ហាន់ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា និងស្នាក់នៅសិក្សារៀនសូត្រ ក្នុងអំឡុងពេល៣ខែ នៃការចូលព្រះវស្សាដែលជាពេលវេលាព្រះសង្ឃត្រូវគង់ព្រះវស្សាដើម្បីប្រតិបត្តិធម៌ និងសិក្សារៀនសូត្រព្រះធម៌។

