
អគ្គនាយកស៊ីម៉ាក់៖ កិច្ចសហការជាតិ និងអន្តរជាតិ ជាកម្លាំងចលករដ៏សំខាន់ ក្នុងការពន្លឿនការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា
ការរួមគ្នារបស់អង្គភាព CMAC ស្ថាប័នជាតិ ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករអន្តរជាតិ ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿនការបោសសម្អាត និងឆ្ពោះទៅធានាតំបន់រងផលប៉ះពាល់ឱ្យមានសុវត្ថិភាព និងអាចប្រើប្រាស់បានឡើងវិញ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក្នុងសិក្ខាសាលាស្តីពីផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ ក្នុងឆ្នាំ២០២៥ និងដំណើរឆ្ពោះទៅធានាសុខសុវត្ថិភាពតំបន់រងផលប៉ះពាល់ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ។










