
អាជ្ញាធរខេត្តសៀមរាបថា៖ រាជរដ្ឋាភិបាលកម្ពុជាបានបន្តផ្តោតការយកចិត្តទុកដាក់ លើការកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គម ក្រោមស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់»
អាជ្ញាធរខេត្តសៀមរាប បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព និងប្រសិទ្ធភាព ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់ឡើយ»។










