
ឯកឧត្តមអភិបាលខេត្តសៀមរាប ជួបសម្ដែងការគួរសមជាមួយប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
នៅសណ្ឋាគារសូហ្វីតែលអង្គរភូគីត្រា ខេត្តសៀមរាប នាថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅខេត្តសៀមរាប។










