
អាជ្ញាធរខេត្តសៀមរាប៖ សិស្សនិទ្ទេស A ទទួលបានពិន្ទុ ១០០ គឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែង និងវិន័យ មិនមែនកើតឡើងដោយសំណាងនោះឡើយ
ក្នុងពិធីប្រគល់ពាន មេដាយ វិញ្ញាបនបត្រ បណ្ណសរសើរ និងរង្វាន់ជូនដល់សិស្សនិទ្ទេស A លំដាប់ពិន្ទុ ១០០ និងសិស្សពូកែ ឆ្នាំសិក្សា ២០២៥-២០២៦ របស់សាលារៀនអារីហ្សូន សាខាខេត្តសៀមរាប នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានគូសបញ្ជាក់ថា លទ្ធផលដ៏ត្រចះត្រចង់របស់សិស្សនិទ្ទេស A ដែលទទួលបានពិន្ទុ ១០០ គឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែង ការលះបង់ និងវិន័យក្នុងការសិក្សា ដោយមិនមែនកើតឡើងដោយចៃដន្យ ឬសំណាងនោះឡើយ










