ថ្នាក់ដឹកនាំខេត្តសៀមរាប ចាត់ទុកការសិក្សាអប់រំ ជាឃ្លាំងនៃចំណេះដឹងទូទៅ និងជាកូនសោរសម្រាប់បើកទ្វារអនាគតរបស់យុវជន
ថ្នាក់ដឹកនាំខេត្តសៀមរាប បានលើកឡើងថា បើគ្មានការអប់រំទេ គឺមិនអាចធ្វើឱ្យសង្គមមួយរីកចម្រើនបានឡើយ ព្រោះការសិក្សាអប់រំ ជាឃ្លាំងនៃចំណេះដឹងទូទៅ និងជាកូនសោរសម្រាប់បើកទ្វារអនាគតយុវជនយើងគ្រប់រូប។ នេះបើតាមប្រសាសន៍ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត ក្នុងពិធីចែកបណ្ណសរសើរជូនសិស្សានុសិស្សជាប់បាក់ឌុប និងប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាថ្នាក់ទី៦ ទី៩ ទី១២ ឆ្នាំសិក្សា២០២៥-២០២៦ របស់សាលាវេសហ្គេតអន្តរជាតិ។










