
យុវជនមកពីក្រុមសិល្បៈក្នុងខេត្តសៀមរាប បានទទួលការបណ្ដុះបណ្ដាលលើជំនាញ «ល្ខោនខោល» មកពីរាជធានីភ្នំពេញ
យុវជនប្រមាណ ១២០នាក់ មកពីបណ្ដាក្លិប និងសាលាសិល្បៈចំនួន៧ ក្នុងខេត្តសៀមរាប បានទទួលការបណ្ដុះបណ្ដាលលើជំនាញល្ខោនខោល ពីក្រុមគ្រូជំនាញៗមកពីរាជធានីភ្នំពេញ ដែលការបណ្ដុះបណ្ដាលនេះរៀបចំឡើងដោយសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប មានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ។










