
កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកម្មវិធីរត់លេងកម្សាន្ត “រត់លេងនៅសៀមរាប” ដែលគ្រោងនឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ
នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក ស៊ុន ចំណាន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីកម្មវិធីរត់លេងកម្សាន្ត “រត់លេងនៅសៀមរាប” ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញាខាងមុខ នៅដងផ្លូវសម្ដេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ) ដើម្បីលើកកម្ពស់របៀបរស់នៅដែលមានសុខភាពល្អ និងការតភ្ជាប់ សហគមន៍នៅខេត្តសៀមរាប។










