
អាជ្ញាធរខេត្តសៀមរាប បង្ហាញពីសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបក្នុងខេត្ត ជំរុញការផ្សព្វផ្សាយពីអ្វីដែលសៀមរាបមាន ទៅកាន់ភ្ញៀវទេសចរ
នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានអញ្ជើញផ្ដល់បទសម្ភាសន៍ជូនដល់សមាគមអ្នកសារព័ត៌មានកម្ពុជា អំពី «សក្ដានុពល និងការអភិវឌ្ឍរដ្ឋបាលខេត្តសៀមរាប» ដែលការផ្ដល់បទសម្ភាសន៍នេះ ធ្វើឡើងក្នុងន័យជំរុញការផ្សព្វផ្សាយពីសក្ដានុពលទាំងអស់នេះទៅកាន់ពិភពលោក ព្រោះខេត្តសៀមរាប គឺជាប៉ូលសេដ្ឋកិច្ច និងជាតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏មានសក្ដានុពលខ្លាំងបំផុតរបស់ប្រទេសកម្ពុជា។










