ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

សកម្មភាពថ្នាក់ដឹកនាំ
មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តសៀមរាបបានបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ក្បាលដីនៅក្នុងឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប
នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តសៀមរាបបានបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ក្បាលដីនៅក្នុងឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប ដែលការបិទផ្សាយនេះធ្វើឡើងនៅក្នុងវត្តក្តីរុនរង្សី ដើម្បីឱ្យប្រជាពលរដ្ឋ ព្រមទាំងអ្នកពាក់ព័ន្ធ ពិនិត្យផ្ទៀងផ្ទាត់ព័ត៌មាន និងដាក់ពាក្យតវ៉ា ឬស្នើសុំកែតម្រូវ ប្រសិនបើមានភាពមិនត្រឹមត្រូវ មុននឹងឈានទៅរកការចេញបណ្ណកម្មសិទ្ធិ។


សកម្មភាពថ្នាក់ដឹកនាំ
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប នាំយកថវិកាសមាគមប្រគល់ជូនគ្រួសារសព អតីតយុទ្ធជនក្នុងស្រុកពួក
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ លោក ស៊ិន ចាន់ថុល អភិបាល នៃគណៈអភិបាលស្រុកពួក ជាប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកពួក ដឹកនាំក្រុមការងារ នាំយកនូវថវិកាចំនួន ១៦,០០០,០០០៛ (ដប់ប្រាំមួយលានរៀលគត់) របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ៤គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤,០០០,០០០រៀលគត់ (បួនលានរៀលគត់) ដូចខាងក្រោម៖
១.ឈ្មោះ សំ ស៉ាវ ភេទប្រុស អាយុ ៦៥ឆ្នាំ ID: RA2590719 និវត្តជន ដែលបានទទួលមរណភាព ដោយរោគាពាធ ។
២.ឈ្មោះ ឡាច គិមឡិក ភេទប្រុស អាយុ ៧៧ឆ្នាំ ID: SA90002215 ពលី ដែលបានទទួលមរណភាព ដោយរោគាពាធ ។
៣.ឈ្មោះ សាត់ ម៉ាប់ ភេទប្រុស អាយុ ៥៨ឆ្នាំ ID: RA10001444 និវត្តជន ដែលបានទទួលមរណភាព ដោយរោគាពាធ ។
៤.ឈ្មោះ ហូន ម៉ាប់ ភេទប្រុស អាយុ ៦៩ឆ្នាំ ID: RA12002495 និវត្តជន ដែលបានទទួលមរណភាព ដោយរោគាពាធ ។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីររៀបចំដែនដីខេត្តសៀមរាប នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ បានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋក្នុងឃុំសំបួរ ស្រុកក្រឡាញ
ដើម្បីឱ្យប្រជាពលរដ្ឋពិនិត្យ ផ្ទៀងផ្ទាត់ និងស្នើសុំកែតម្រូវ ឬធ្វើការជំទាស់ក្នុងករណីមានកំហុសឆ្គងណាមួយ ក្រោមវត្តមានចូលរួមពី ឯកឧត្តម ម៉ក់ សំភា សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូប ដែលការបិទផ្សាយនេះមានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា ក្នុងបរិវេណវត្តព្រះពុទ្ធអណ្ដែត។
រូបភាព៖ លោក ឆាន ញា


សកម្មភាពថ្នាក់ដឹកនាំ
នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីររៀបចំដែនដី បានបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លី ជូនដល់ប្រជាពលរដ្ឋក្នុងសង្កាត់រុនតាឯក ក្រុ
នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីររៀបចំដែនដី បានបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លី ជូនដល់ប្រជាពលរដ្ឋក្នុងសង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ពិនិត្យព័ត៌មានរបស់ខ្លួន និងស្នើសុំកែតម្រូវ ឬជំទាស់ប្រសិនបើមានកំហុសឆ្គង មុនពេលឈានដល់ការចេញបណ្ណកម្មសិទ្ធិ ដោយការបិទផ្សាយនេះ មានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅបរិវេណវត្តជ័យគិរីមុន្នីរង្សី (ហៅវត្តរុន) ដែលពិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ស៊ុន សុជាតិ អនុប្រធានមន្ទីររៀបចំដែនដីខេត្ត ព្រមទាំងមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូប។
រូបភាព៖ លោក ឆាន ញ៉ា


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប” នៅស្រុកប្រាសាទបាគង
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប” នៅស្រុកប្រាសាទបាគង


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៨ខ្នង ជូនក្រុមគ្រួសាររបស់វីរយុទ្ធជនពលី រស់នៅក្នុងខេត្តសៀមរាប
យោងតាមគណនីហ្វេសប៊ុក របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានឱ្យដឹងថា នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម និងភរិយា បានអមដំណេីរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៨ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសាររបស់វីរយុទ្ធជនពលី រស់នៅក្នុងខេត្តសៀមរាប ។
ក្នុងឱកាសជជែកសំណេះសំណាលសួរសុខទុក្ខ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏សោកសៅបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសព។
លើសពីនេះ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយរបស់ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ជូនដល់ក្រុមគ្រួសាររបស់វីរយុទ្ធជនផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប សូមគោរពថ្លែងអំណរគុណឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានផ្ដល់ជូន Camera video panasonic មួយគ្រឿងនិង computer មួយគ្រឿងជូនដល់មន្ទីរព័ត៌មានខេត្តនៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២៦។
ថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប សូមគោរពថ្លែងអំណរគុណឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានផ្ដល់ជូន Camera video panasonic មួយគ្រឿងនិង computer មួយគ្រឿងជូនដល់មន្ទីរព័ត៌មានខេត្តនៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តសៀមរាប សហកាជាមួយរដ្ឋបាលស្រុកក្រឡាញ់ រៀបចំពិធីបិទផ្សាយជាសាធារណៈនូវ ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងភូមិចំនួន ១០ក្នុងឃុំ តាអាន ស្រុកក្រឡាញ់
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងភូមិចំនួន ១០ក្នុងឃុំ តាអាន ស្រុកក្រឡាញ់ រួមមាន៖ ភូមិក្ដុល ភូមិភ្នំតូច ភូមិតាអាន ភូមិថ្មី ភូមិតាឡឹង ភូមិសំរោង ភូមិទឹកជុំ ភូមិត្រពាំងឈូក ភូមិអន្លង់និងភូមិសរសៃពង ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈដើម្បីឱ្យប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមត្រួតពិនិត្យ និងស្នើសុំកែតម្រូវទិន្នន័យក្បាលដីរបស់ខ្លួនឱ្យបានត្រឹមត្រូវមុននឹងឈានទៅដល់ការចេញបណ្ណកម្មសិទ្ធិ។


សកម្មភាពថ្នាក់ដឹកនាំ
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈអភិបាល ដើម្បីត្រួតពិនិត្យលើការងារចាំបាច់មួយចំនួន ដោយមានការចូលរួមពីលោក លោកស្រីជាអភិបាលរងខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈអភិបាល ដើម្បីត្រួតពិនិត្យលើការងារចាំបាច់មួយចំនួន ដោយមានការចូលរួមពីលោក លោកស្រីជាអភិបាលរងខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។


សកម្មភាពថ្នាក់ដឹកនាំ
នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកពួក បានរៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក និងលោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ត្រីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ការរៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈនេះ មានគោលបំណងជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យបានជ្រាបអំពីលទ្ធផលនៃការវិនិច្ឆ័យ និងផ្តល់ឱកាសឱ្យម្ចាស់ក្បាលដី ព្រមទាំងអ្នកពាក់ព័ន្ធ ពិនិត្យផ្ទៀងផ្ទាត់ព័ត៌មាន និងដាក់ពាក្យតវ៉ា ឬស្នើសុំកែតម្រូវ ប្រសិនបើមានភាពមិនត្រឹមត្រូវ មុននឹងឈានទៅរកការចេញបណ្ណកម្មសិទ្ធិដីធ្លីស្របតាមនីតិវិធីច្បាប់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អញ្ជើញជាអធិបតីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០-១១ សីហា ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យ ១០មករា ១៩៧៩ (ខាងជើង) ក្រុងសៀមរាប ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អញ្ជើញជាអធិបតីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០-១១ សីហា ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យ ១០មករា ១៩៧៩ (ខាងជើង) ក្រុងសៀមរាប ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០-១១ សីហា ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យ ១០មករា ១៩៧៩ (ខាងត្បូង) ក្រុងសៀមរាប ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០-១១ សីហា ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យ ១០មករា ១៩៧៩ (ខាងត្បូង) ក្រុងសៀមរាប ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦
រូបភាព៖ លោក ឡៃ បញ្ញា


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកា សាររំលែកទុក្ខ ជូនគ្រួសារយោធិនមរណភាពដោយរោគាពាធនៅសមរភូមិមុខ
នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ លោក យុន លីនណេ អភិបាលខេត្តសៀមរាប តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ទោ ថោង សុភាន់ ដែលបានមរណភាពដោយរោគាពាធក្នុងពេញបំពេញបេសកកម្មនៅសមរភូមិមុខ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារយោធិន ព្រមទាំងនាំយកថវិការាជរដ្ឋាភិបាលកម្ពុជាចំនួន ៤០លានរៀល សាររំលែកទុក្ខ ថវិកាខេត្តចំនួន ២លានរៀល សាររំលែកទុក្ខ និងគ្រឿងឧបភោគបរិភោគរបស់រដ្ឋបាលខេត្ត ប្រគល់ជូនគ្រួសារសពនៅភូមិល្បើក ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។

